អាណិតណាស់ក្មួយស្រី!!! ក្រោយទទួលដំណឹងថា តារាសម្តែងស្រី សឿន ផានផាភួង ទទួលមរណះភាព បានធ្វើឲ្យក្មួយស្រី ឈូឈូ យំ​បោក​ខ្លួនមិនស្ទើទេ តាមពិត.....
-

ភ្នំពេញៈ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ពិសេសក្នុងចង្កោមអ្នកសិល្បៈក្រោយពីតារាសម្តែងស្រីអារីយ៉ា ដានី បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយនឹងការបង្ហាញភាពសោកស្តាយអមដោយរូបភាពតារាសម្តែងស្រី សឿន ផានផាភួង។ តាមការពិតគឺគ្រាន់តែជាឈុតឆាកនៃការសម្តែង ក្នុងភាពយន្តប៉ុណ្ណោះ។

​ទោះជាយ៉ាងណាដើមឡើយបានធ្វើឲ្យមិត្តភ័ក្កិរួមអាជីព អ្នកគាំទ្រ និងសាច់ញាតិនាងរន្ធត់ចិត្តមិនតិចទេ សូម្បីតែក្មួយស្រីនាងគឺអាង សុជាតា ហៅ​ ឈូឈូ យំ​បោក​ខ្លួន​ក្រោយ​ឃើញ​​គេ​បង្ហោះ​រូប​​តារា​សម្ដែង​ សឿន ផានផាភួង ត្រូវបាន​ស្លាប់។ អ្នក​រួម​អាជីព​មួយ​ សឿន ផានផាភួង បាន​ជជីក​សួរ​ដេញ​ដោល​គ្នា​ថា​ ជា​ការ​ពិត​មែន​ទេ ដែល​តារា​សម្ដែង​រូប​នេះ​ស្លាប់។
ក្រោយ​ពី​ជជែក​សួរ​ដេញ​ដោល​​រួច​មក​ ទើប​ទទួល​បាន​ពី​អ្នក​សិល្បៈ​ដែល​កំពុង​តែ​ថត​រឿង ជាមួយ​សឿន ផាន ផាភួង ថា​​នេះ​គឺ​ជា​ឈុត​ឆាក​មួយ​ដែល​ស្រី​ស្អាត​រូប​នេះ​ សម្ដែង​ក្នុង​រឿង ​"សម្ពាយ​បុណ្យ​" របស់ទូរទស្សន៍បាយ័នតែ​ប៉ុណ្ណោះ​ គឺនាង​មិន​បាន​ស្លាប់​ទេ។
តារាសម្តែង​ សឿន សានផាភួង វិញ​​បាន​បក​ស្រាយ​ថា នាងមិនមានអ្វីកើតឡើងទេសូម្បីតែបញ្ហាសុខភាព។ នាងថា រូប​ភាព​​​ដែល​ស្លាប់​​គឺ​ពួក​ម៉ាក​នាង យក​ទៅ​បង្ហោះ​តែ​មិន​បាន​សរសេរ​រៀប​រាប់​ឲ្យ​អស់​អត្ថន័យ​​ថា ​ជា​ឈុត​ឆាក​ថត​រឿង​ ទើប​ធ្វើ​ឲ្យ​​មាន​ការ​ស្លន់​ស្លោ​ភ័យ​បែប​នេះ។ នាងបានថ្លែងសុំទោសចំពោះការបង្ហោះរូបថតទាំងនេះដែលបង្កឲ្យមានការភ្ញាក់ផ្អើលបែបនេះ៕
ប្រភពៈ Phorn Sophal