ដួង ហ្សូរីដា ពោលពាក្យថា ទោះត្រូវប្តូរជីវិត ក៏គ្មានទេពាក្យនឿយហត់សម្រាប់កូន សូមឲ្យតែអ្នកម្តាយបានជាសះស្បើយ គឺគ្រប់គ្រាន់ហើយ...
-

ពិធីការិនីរូបស្រស់ កញ្ញា ដួង ហ្សូរីដា មានអារម្មណ៍ភិតភ័យជាខ្លាំងនៅពេលឃើញអ្នកម្តាយជាទីស្រលាញ់ ស្រាប់តែមានអាការឈឺចាប់ ក្នុងនាមជាកូនស្រី ចង់ឈឺជំនួសអ្នកម្តាយខ្លាំងណាស់ សូមឲ្យតែអ្នកម្តាយបានជាសះស្បើយ និងមានសុខភាពល្អជារៀងរហូតទៅ។ ជាក់ស្តែងគេសង្កេតឃើញនៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហោះសារយ៉ាងសោកសៅថា "គ្មានពាក្យថាហត់នឿយទេ សំរាប់អ្នកម្តាយតែម្នាក់គត់ ទោះត្រូវប្តូរជីវិត...! សូមអោយទេវតាជួយតាមថែររក្សាអ្នកម្តាយរបស់ខ្ញុំអោយជាសះស្បើយពីរោគគាទាំងឡាយផង"។ យ៉ាងណាមិញ នៅពេលនេះ កញ្ញា ហ្សូរីដា បានបញ្ជូនអ្នកមានគុណទៅព្យាបាលនៅប្រទេសថៃ ដើម្បីអល់អែងអ្វីបន្តិច។ ខណៈពេលដែលកញ្ញា ធ្វើការបង្ហោះរូបមិនបានប៉ុន្មានផងក៏មានអ្នកគាំទ្រកញ្ញា ជាច្រើនបានចូលខមិន ជូនពរឲ្យអ៊ុំស្រីឆាប់ជាសះស្បើយផងដែរ។

ប្រភព៖​Zorida Duong