លោក ករុណា ពេជ្យ ស្វះស្វែងរកជំនួយជួយដល់បងប្អូនខ្មែរយើងប្រមាណជា ៣៤៧គ្រួសារ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ នៅខេត្តកំពង់ស្ពឺ...
-

ដោយឃើញពីភាពលំបាករបស់បងប្អូនខ្មែរយើងជាច្រើនគ្រួសារ ដែលកំពុងរងគ្រោះថ្នាក់ដោយសារទឹកជំនន់ និងខ្វះចំនីអាហារ សម្រាប់បរិភោគទៀតនោះ ភ្លាមនោះ តារាសម្រៀង​និងជាអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោន​ លោក ករុណា ពេជ្យ ក៏បានប្រកាសស្វែងរកជំនួយ និងមនុស្សធម៏ដើម្បីជួយដល់កូនខ្មែរទាំងអស់ ដែលស្ថិននៅក្នុងស្ថានភាពលំបាក។ ក្រោយពីការឡាយវីដេអូ​ ក៏ដូចជាការបង្ហោះសារផងនោះ ក៏មានបងប្អូនជាច្រើនបានចូលរួមចំណែក មានទាំងមី អង្ករ ទឹកក្រូច ជាដើម ដើម្បីយកទៅជួយដល់បងប្អូន ប្រមាណជា 347 គ្រួសារ នៅ ខេត្ត កំពង់ស្ពឺ ។ តារាប្រុសរូបនេះ ក៏បានប្រាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា "សម្ភារះ និង ថវិកា មួយចំនួន របស់សប្បុរសជននានា ដើម្បី យកទៅប្រគល់ជូន បងប្អូន លិចទឹកជំនន់ចំនួន 347 គ្រួសារ នៅ ខេត្ត កំពង់ស្ពឺ បានមកដល់ផ្ទះ ខ្ញុំបណ្តើរៗ ហើយ.... ថ្ងៃ 24-07-2018 ខ្ញុំ និង តារាចម្រៀង ផលិតកម្ម ថោន ជាច្រើនទៀត នឹងចុះទៅចែកជូនបងប្អូន ផ្ទាល់ដៃតែម្តង.... បងប្អូន ចង់បរិច្ចាគ សូមជួយបន្តទៀត..."។

ប្រភព៖ Karona Pichtown