បើមិនជឿ កុំប្រមាថ!!! អ្នកស្រុកម៉ែសៃ ក្នុងខេត្តឈៀងរ៉ៃ បានប្រារព្ធធ្វើពិធី សូមខមាទោសដល់ម្ចាស់ល្អាងភ្នំនាងដេក និងអញ្ជើញដួងវិញ្ញាណខ័ន អតីតទាហានជើងទឹកថៃ ដែលស្លាប់អោយមក....(មានវីដេអូ)
-

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ អ្នកស្រុកម៉ែសៃ ស្ថិតក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ បានប្រារព្ធធ្វើពិធី បិទល្អាងភ្នំថំាងហ្លូង និងអញ្ជើញដួងវិញ្ញាណខ័ន អតីតទាហានជើងទឹកថៃ ដែលស្លាប់អោយមក។

លោកគ្រូនិពន្ធ អានឆៃ ជាអ្នកអនុវត្តសង្គមផ្នែក ប្រពៃណី វប្បធម៌ និង ជំនឿនៅ ក្នុង ខេត្តឈៀងរ៉ៃ បានធ្វើដំណើរមកដល់ល្អាងភ្នំ ថាំហ្លូង ដើម្បីរៀបចំពិធី សូមខមាទោសដល់ម្ចាស់ល្អាងភ្នំនាងដេក ឫព្រះម៉ែដែលគ្រប់គ្រងល្អាងភ្នំនេះ។នៅក្នុងពិធីនោះលោកគ្រូនិពន្ធ អានឆៃ បានរៀបចំគ្រឿងសម្រាប់ធ្វើពិធីមានដូចជា ក្បាលជ្រូក មាន់ ត្រី ក្ដាម ពងទា ស្ងោរ និងបង្អែម នំថៃ នំផ្អែម និងផ្លែឈើជាច្រើន។
ពិធីនេះយើងធ្វើឡើងដើម្បីអញ្ជើញវត្ថុស័ក្ដសិទ្ធ ម្ចាស់ទឹកម្ចាស់ដី វិញ្ញាណរបស់ស្ដេចត្រាញ់ ព្រះម៉ែនាងដេក ដែលថែរក្សានៅក្នុងល្អាងភ្នំ វិញ្ញាណរបស់ទាហានដែលបានពលីដើម្បីក្មេងៗទាំង ១៣នាក់ ដើម្បីមកទទួលគ្រឿងសំណែន ដែលយើងបានសែនមានដូចជា គ្រឿង ចង្អាប គ្រឿងបង្អែម ផ្លែឈើ ធូក ទៀន ជាដើម។
លោកគ្រូនិពន្ធ អានឆៃ បានបន្ថែមថា នេះជាការធ្វើពិធីសូមខមាទោស ដល់ម្ចាស់ល្អាងនាងដេក កុំអោយមានកម្មមានពៀរជាមួយគ្នាតទៅទៀត។ហើយការធ្វើពិធីនេះដើម្បីអោយព្រះម៉ែនាងដេក អត់ទោសអោយ ក្រុមអ្នកជួយសង្រ្គោះ ក៏ដូចជាក្មេងៗទាំង១៣នាក់ ដែលបានទៅកកូកកាយ ធ្វើអោយប់ះពាល់ទៅដល់កន្លែងស្ងប់សុខ របស់ព្រះម៉ែ។
នៅក្នុងពិធីនោះក៏មានការហៅអញ្ជើញអតីតកងទ័ពជើងទឹករបស់ថៃ ដែលបានពលីជីវិត ក្នុងបេសកកម្មមកទទួលផលបុណ្យដែលពួកគេបានឩទ្ទិសអោយផងដែរ។ហើយនៅក្នុងពិធីនេះក៏គេបានលាបំណន់ចំពោះក្មេងៗទាំង១៣នាក់ក្រោយពីពួកគេបានចេញពីរូងភ្នំដោយសុវត្ថិភាពផងដែរ។
ប្រភពៈ cambroau.com