ជីវិតលោកគ្រូពិតជាកំសត់ណាស់....លោកគ្រូពិការ ហើយត្រូវចិញ្ចឹមកូនដល់ទៅ៧នាក់ទៀត...(មានវីដេអូ)
គ្រូបង្រៀនជាឳពុកម្តាយទី២ដែលបានជួយផ្តល់ចំណេះដឹងបន្ទាប់ពីឳពុកម្តាយបង្កើតនិងបងប្អូនប្រុសស្រីយើង ?ជីវិតគ្រូបង្រៀនម្នាក់នៅខ្ទមសាលាគ្មានជញ្ជាំងគ្មានដំបូលតូចមួយដែលក្រុមយើងខ្ញុំបានចុះទៅដល់កាលពីម្សិលមុិញ ប្រាក់ ខែបានត្រឹម ៣០ដុល្លាក្នុង១ខែ កូនក៏ច្រើនរហូតដល់ ៧នាក់កាយសម្បទាក៏មិនសូវរឹងមាំ ប្រាក់ខែនេះមិនអាចដោះស្រាយជីវភាពបានទេ រីឯផ្ទះវិញក៏ធ្លុះធ្លាយ ស្ទើរតែជ្រកភ្លៀងជ្រកថ្ងៃមិនកើតផង ដោយសារលោកគ្រូពុំមានលទ្ធភាពក្នុងការសាងសង់ផ្ទះបាន ហេតុនេះពួកយើងសូមអំពាវដល់បងប្អូនមេត្តាចូលរួមជាថវិការម្នាក់បន្តិចៗដើម្បីអោយពួកយើងអាចរៀបចំសាងសង់ផ្ទះតូចមួយអោយគ្រួសារគាត់បានជ្រកកោនផង? ឆ្នុកទ្រូ កំពង់ឆ្នាំង ចុះពីដីគោកត្រូវបន្តដំណើរជិះទូកប្រហែលជិតមួយម៉ោងទៀត 093633500






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។