កុមារា​កុមារី​ចំនួន៥នាក់ ​បាន​រងរបួស​ធ្ងន់ ២នាក់បែកក្បាល​របក​មុខ និង៣នាក់​ទៀត​រងរបួស​ស្រាល​រលាត់​ដៃជើង
-

ប៉ៃលិនៈ កាលពី​ថ្ងៃទី០៦ ខែសីហា​ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយ រវាងកុមាររង​គ្រោះទាំង៥នាក់ ដោយ៣នាក់​មិន​ស្គាល់​អត្តសញ្ញាណ ២នាក់​រងរបួស​ធ្ងន់។ ក្មេងដែលរងគ្រោះមានឈ្មោះ ព​ន្លី វិបុល ភេទ​ប្រុស​ អាយុ៨ឆ្នាំ ជា​សិស្ស រងរបួស​ធ្ងន់​បែកក្បាល និង​មុខ។ ទី២ឈ្មោះ ស្រី លិ​ន ភេទ​ស្រី​ អាយុ៩ឆ្នាំ​ ជា​សិស្ស រងរបួស​ធ្ងន់​បែក​មាត់។ អ្នក​ទាំង៥ នាក់​រស់នៅ​ភូមិ​អូរ​កន្ធៀ​ង​វា ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ។ បើកបរ​ម៉ូតូ​វេ​វ ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ។ ស្ថិតនៅ​ចំណុច​លើ​បណ្ដោយ​ផ្លូវ​គ្រួស​ក្រហម​ ក្នុងភូមិ​ទំនុប ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

នៅមុន​ពេល​កើតហេតុ ​រូបគាត់​បាន​បើកបរ​ម៉ូតូ​មួយ​ បើក​តាម​ក្រោយ​ជនរងគ្រោះ ​ឃើញ​មាន​កុមារី​ម្នាក់​ក្មុង​ចំណោម​កុមារា​ កុមារី៥នាក់ ​បាន​បើកបរ​ម៉ូតូ​វេ​វ ​ព៍ណ័​ខ្មៅ យ៉ាង​​លឿន​ឌុបក្មេង៤នាក់ ពីរ​ក្រោយ និង​ពីរ​មុខ បើក​ម៉ូតូ​វ៉ា រូបគាត់ មួយសន្ទុះ​ស្រាប់តែ​ឃើញ​ក្មេងប្រុស​ស្រី​ស្រែកយំ នៅលើ​បណ្ដោយ​ផ្លូវ ក៏​ទូរស័ព្ទ​ហៅ បងប្អូន​យោធា​ ដែល​នៅ​ជិត​នោះ​មកជួយ​ ដឹង​ក្មេង​ជា​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ទៅ​ម​ណ្ឌុ​ល​សុខភាព​ ភ្នំ​ស្ពង់​ពេល​ម​ណ្ឌុ​ល​សុខភាព​ភ្នំ​ស្ពង់​ សកម្មភាពក្មេងៗ នោះ​ធ្ងន់ធ្ងរ​ពេក​ក៏​ដឹង​បន្ត ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ៕