លឿនខ្លាំងណាស់! នាយធុង ទទួលមរណៈភាពហើយ កាលពីព្រឹកមិញនេះ ដោយសារតែបញ្ហាមួយនេះ
សីហា
-

តារាកំប្លែង នាយ ធុង បានទទួលមរណៈភាពហើយនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យលោកសង្ឃដោយជំងឺប្រព័ន្ធផ្លូវដង្ហើម មុនពេលកើតហេតុ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ធ្វើការជួយសង្គ្រោះអាយុជីវិតនិងខិតខំតាមដានព្យាបាលជំងឺដោយឥតគិតថ្លៃ លោកត្រូវបានបញ្ជូនមកកាន់បន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបន្ទាប់ពីមានហេតុការណ៍ដួលក្នុងបន្ទប់ទឹកអស់រយៈពេលរាប់ម៉ោងអាចយកចេញពីបន្ទប់ទឹកបាន លុះដល់ពេលបញ្ចូនដល់មន្ទីរពេទ្យបានត្រឹមតែថ្ងៃស្រាប់តែអការៈរបស់លោក កាន់តែធ្ងន់ឡើងរហូតដល់បាត់បង់ជីវិត។

យោងតាមប្រភពពីលោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា “បងស្លុតណាស់ ប្អូនធុង ព្រឹកម្សិលមិញប្អូនដឹងខ្លួនភ្លាមប្អូនអោយគេខលមកភ្លាមប្អូនហាក់បីដូចជាចង់ជួបបងលាបងពេលចុងក្រោយ  យប់មិញបងទៅជួបប្អូន បែជាប្អូនមិនបាននិយាយហើយទៅចោលបាត់ ! បងស្រណោះណាស់ ពេលប្អូនឈឺប្អូនតែងតែនិយាយលេងថា ខ្ញុំអ្នកសិល្បៈគ្មានពឹងណាទេគឺមានតែពឹងបង អុឹម ជីវ៉ា ជួយហើយ បើខ្ញុំម៉េចម៉ាបងជួយខ្ញុំផង ព្រោះខ្ញំធាត់ពេក បងអើយ ។ ឱប្អូនធុងអើយ បងថាខែថ្មីហៅប្អូនថតរឿងកំប្លែងជាច្រើននិងរឿងអបរំពេលនេះប្អូនទៅបាត់”។