បន្ទាប់ពីឃើញសារ អ្នកនាង ថៃ ស្រីនាង ដែលបានធ្វើការបង្ហោះលើបណ្តាញសង្គមរបស់ខ្លួនរួច ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា បានចេញសារភ្លែត ដោយអ្នកនាងបានលើកឡើងថា "និយាយវែងឆ្ងាយប៉ះពាល់រឿងតារាស្អីទៀតហើយ"។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ថៃ ស្រីនាង ដែលជានារីម្នាក់មានជំនួសជាមួយលោក តាន់ គឺមសួរ ព្រមជាមួយនិងលោក អាចារ្យធំនគររាជ កាលពីប៉ុន្មានខែមុន អំពីរឿងលក់ឥវ៉ាន់ (ឈុតក្នុង)នោះ ស្រាប់តែពេលនេះ អ្នកនាង ថៃ ស្រីនាង ក៏បានបង្ហោះសារមួយឃ្លាថា "មានបុរសមួយចំនួននិយាយថា មិនហ៊ានបណ្តេីរ ថៃ ស្រីនាងទេខ្លាចខ្មាស់គេ ព្រោះគេស្គាល់ច្រេីនថាជាតារាសិចសុី ....!!!! ចង់ប្រាប់បងៗវិញថា ខ្ញុំតារាសិចសុី មិនមែនតារា វៃសិចទេ ដែរស្លៀកជិតៗ តែដេីរចេញក្រៅ ប្រុសស្គាល់មុខគ្រប់គ្នានោះ ។ ទាក់ទិននឹងរឿងនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារវិញ ថា "ហុឹម លក់អីលក់ទៅ តែ និយាយវែងឆ្ងាយប៉ះពាល់រឿងតារាស្អីទៀតហើយ ចង់អោយគេកាន់តែមើលងាយតារាខ្មែរអោយកាន់តែខ្លាំងឬ ? តើគាត់ជាតារាដែរឬ ? សព្វថ្ងៃនេះតារាច្រើនពេកខ្ញុំស្គាល់អត់អស់ទេ ខ្ញុំមិនដែលទោមនស្សនិងការស្លៀកពាក់ ឬ លក់ដូរអ្វីរបស់អ្នកណាទេ ព្រោះគេស្លៀកតាមកាលះទេសះ ហើយគាត់ក៏ប្រកាសថាគាត់មិនមែនជាតារាទៀតដែរ និង ការថតរូបផ្សាយផលិតផលស្លៀកពាក់លើសតិចតួចរបស់អ្នកខ្លះទៀតក៏មិនមែនជាបញ្ហាចោទទេ ហើយការនិយាយនេះក៏មិនមែនខ្ញុំរើសដាក់ខ្លួននូវអ្វីដែលគាត់និយាយទេ គ្រាន់តែទើសនិងពាក្យសម្តីបន្តិចបន្តួចរបស់គាត់ គិតទៅអោយតែគេស្គាល់ច្រើន មិនថាតាមប្រព័ន្តសង្គម Facebook ឬ ទូរទស្សន៍ ឬ ប្រព័ន្តផ្សព្វផ្សាយអ្វីផ្សេងគឺសុទ្ធតែជាតារាដែរ ហុឹម ងារតារាក៏ងាយទទួលម៉្លេះណ៎ ?ថាមិនចង់លូកមាត់ទេ សុំទោសផងដែលនិយាយប៉ះពាល់ការលក់ដូររបស់អូន"។











