រដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិន ជួបពិភាក្សាការងារ...

(កូឡាឡាំពួរ)៖ ក្រសួងការបរទេសកម្ពុជា បានផ្សាយឱ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ បើទោះបីជាយ៉ាងណាលទ្ធផលនៃជំនួបនេះ មិនទាន់មានការផ្សព្វផ្សាយនៅឡើយទេ៕ វ៉ាន់ សារាយ Vann Saray




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។