បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yaa Kanya បានរៀបរាប់ពេលឃើញតារាសម្តែងម្នាក់ មានឈ្មោះថា ម៉ា នីកា ដែលកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ មានជំងឺរលាក អាលែកហ្សី ដុះសាច់ ដ៏ថ្នាក់ទៅវះកាត់។ យ៉ាងណាមិញ គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Yaa Kanya "ធ្លាប់ហើយអារោគចង្រៃនឹង វេទនាណាស់ឈឺតាំង២០០៨មក តែមិនដែលហ៊ានប្រាប់នរណាទេ តែទុកដល់២០១០រាងឈឺក្បាល រលាកបំពងញឹកញាប់ តែមិនទាន់បានទៅពេទ្យទេដល់២០១១បានទៅពេទ្យ នៅថៃគេថារលាកច្រមុះ ហើយមានឆ្អឹងដុះនៅខាងក្នុងក៏ព្យាបាលហើយដល់២០១២ រលាកដល់បំពងកទៀត និយាយរួមវេទនាណាស់ ទុកដល់២០១៣ទៅវៀតណាម ហើមកលេបតែទឹកមិនចង់កើត ដកដង្ហើមក៏ពិបាក ព្យាបាលនៅវៀតណាមបន្ត ហើយក៏គ្រាន់ រហូតដល់២០១៥ ក្បាលខ្ញុំឈឺមិនបាត់ តែលេបថ្នាំរហូត ទៅពេត្យអស់ហើយ ខ្មែរ ថៃ អីនឹង ចុងបញ្ចប់ថតមើលនៅថៃហើយសំរេចចិត្តវះកាត់ឆ្អឹងដែលដុះប៉ុន្តែឆ្អឹងវេចមិនត្រង់ដូចមុនព្រោះតែឆ្អឹងវាដុះសឹងតែជិតដកដង្ហើមមិនកើតនឹងចេញ ២០១៦ ហើយគិតថាវាជាហើយ តែ២០១៨ ធ្វើទុក្ខទៀតព្រោះតែដុះសាច់ម្ដង (រលាក អាលែកហ្សី ដុះសាច់)"។


