ឃាត់ខ្លួនស្រី្តជាជនស័ង្ស​យម្នាក់​ក្នុងករណីលួចដោះយកទ្រព្យសម្បត្តិ..
-

ខេត្តបាត់ដំបង : នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៨នេះអនុវត្តនូវមតិដឹកនាំរបស់ ឯកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួល ផែនព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការន​គរបាលស្រុកកំរៀង បានធ្វើការឃាត់ខ្លួនស្រី្តម្នាក់ ដែលសង័្សយម្នាក់ថាបានដោះយកទ្រព្យសម្បត្តិជាគ្រឿង​អ​លង្ការពីក្មេងស្រី កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៨ នៅ​ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ​ សូមជម្រាបជូនថា កាលពីរសៀលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ១៦ និង ៤៥នាទី មានស្រី្តម្នាក់បាន​នាំយកក្មេងស្រីឈ្មោះ ឯម សួងរូហ្សា អាយុ ០២ឆ្នាំ ក្នុងពេលដែលក្មេងស្រីរូបនេះកំពុងលែងនៅនឹងផ្ទះហើយឳពុក ម្តាយរបស់នាងរវល់លក់ដូរមិនបានចាប់អារម្មណ៍ ។ ពេលនេាះជនសង្ស័យបាននាំក្មេងស្រូីទៅដោះយកគ្រឿង អលង្ការដែលនៅជាប់ខ្លួន រួចនាំក្មេងស្រីរូបនេះទៅទុកចោល ក្នុងផ្សារមួយកន្លែង នៅ​ចម្ងាយប្រមាណ ០២គីឡូម៉ែត្រពីទីកន្លែងកើតហេតុ។ ក្រោយពេលបាត់កូនឳពុក ម្តាយបានឆោឡោ ហើយរាយការណ៍មកនគរបាលមូលដ្ឋានធ្វើការស្រាវជ្រាវជា​បន្ទាន់ រហូតដល់ម៉ោងប្រមាណ១៧ យប់ ថ្ងៃដដែលរំលង​ប្រមាណ ០៣ ម៉ោងក្រោយពេលបាត់ ទើបប្រទះឃើញ ក្មេងស្រីនេះវិញប៉ុន្តែសម្ភារៈជាគ្រឿងអលង្ការជាប់ខ្លួន​ក្មេង ខ្លួនត្រូវបាន បាត់បង់អស់ ។ ផ្តើមចេញពីការស្រាវជ្រាវរបស់ នគរបាលរហូតដល់ព្រឹកថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៨ ស្រី្តជាជន សង័្សយឈ្មោះភាព ណយ អាយុ ២៥ ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួននៅក្នុងមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង និងដកហូតបានសម្ភារៈជាគ្រឿងអល័ង្ការ​ដែលស្រី្តរូបនេះដោះយកពីក្មេងស្រីរងគ្រោះមកវិញ ។ -គ្រឿងអលង្ការទាំងនេះរួមមាន៖( កងដៃមួយគូរ ក្រវិ​ល​មួយគូរ និងខ្សែកមួយខ្សែ )ដែលគ្រឿងអលង្ការទាំ​ង​នេះធ្វើពីលោហធាតុប្លាកទីន ។ លោកវរសេនីយ៍ឯក គឹម ពន្លក បានអំពាវនាវដល់មាតា បិតាទាំងឡាយសូមកុំបំពាក់គ្រឿងអលង្ការ ដល់កូនៗជាទី​ស្រឡាញ់របស់ខ្លួនដែលនៅតូចៗនេះច្រើនពេក ព្រោះការ​បំពាក់នូវគ្រឿងអលង្ការច្រើនៗដល់កូន វាអាចបង្ករ​ទៅជា បញ្ហាគ្រោះថ្នាក់ដល់ខ្លួនក្នុងករណីជាយថាហេតុណាមួយដែលមិននឹកស្មានដល់ ហើយករណីមួយនេះក៏អាចចាត់ទុកថាជាសំណាងណាស់សម្រាប់អាយុជីវិតក្មេងស្រីរូបនេះដែលជនស័ង្សយមិនបានធ្វើបាបឬប្រព្រឹត្តឃោរឃៅណាមួយទៅដល់អាយុជីវិតរបស់ ក្មេងស្រីរូប​​នេះ។ ​ ជនសង័្សយ និងវត្ថុតាងកំពុងរៀបចំសំណុំរឿងបញ្ជូនតាមនីតិវិធី ទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់ ៕

ប្រភព:ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង