តារាចំរៀងលោក ម៉ៃ សុគន្ធ ដែលពុកម៉ែ បងប្អូន បានស្គាល់ជាច្រើនតាមរយៈបទចម្រៀង original song ។ យ៉ាងណាមិញ កាលពីពេលថ្មី តារាចំរៀងរូបនេះ ក៏ត្រូវបានអ្នករួមអាជីព លោក ខេមរៈ សិរីមន្ត ឲ្យមេធាវីរបស់លោក រៀបចំពាក្យបណ្តឹងប្តឹង បន្ទាប់ពីលោកអត់ទ្រាំនឹងពាក្យរិះគន់ ក៏ដូចជាពាក្យមិនសមរម្យលើបណ្តាញសង្គម។ ជាក់ស្តែងនៅលើគណនីហ្វេសប៊ុករបស់លោក ម៉ៃ សុគន្ធ ក៏ទើសជាថ្មីម្តងជាមួយលោក ខេមរៈ សិរីមន្ត ពីបទចំរៀងថ្មីរបស់លោក ជាមួយនឹង តារាចំរៀងថៃ លោក Tik Shiro ដែលទើបតែនឹងចេញវីដេអូនាពេលកន្លងមក។ លោក ម៉ៃ សុគន្ធ ក៏បានបង្ហោះវីដេអូ អមជាមួយពាក្យពេចន៍មួយឃ្លាដែលថា "ឆ្ងល់? សួរតាមត្រង់ ហេតុអី អត់ព្រមអោយចាស្ទីនកូពី កាន់ឧបករណ៍តន្រ្តីចឹងណ៏ ?? រឺមួយគាត់អត់ចេះ រឺគាត់លាក់គំនួច??????????????ជ្រុលតែសហការណ៍គ្នាហើយ គួរណាស់តែអោយ ប៉ារូលដំបូង ខ្មែរច្រៀងមុន (មូលហេតុព្រោះគាត់ជាម្ចាស់ផ្ទះ ទោះហៅភ្ញៀវទៅ ពិសារបាយ ក៏ទុកកិត្តិយសចាប់ម្ហូបជូនភ្ញៀវមុនដែរ??)"។ បន្ទាប់ពីមានការបង្ហោះរីដេអូ និងរូបភាពរួចមក ក៏មានប្រិយមិត្តចូលមកខមិន មានខ្លះក៏ពេញចិត្ត និងខ្លះទៀតមិនពេញចិត្តដែរ។










