ដឹងការពិតហើយ...​ ស្រីស្អាតដែលរាំ Kiki Challenge នៅតាមផ្លូវនោះ គឺមិនបានត្រូវរថយន្តបុកនោះទេ នេះគ្រាន់តែជា....(មានវីដេអូ)
-

កាលពីពេលថ្មីៗនេះ​ នៅលើបណ្តាញសង្គមហ្វេសប៊ុកពិតជាមានការរំជួយជាខ្លាំង ដោយមាននារីវ័យក្មេងម្នាក់ ក្រោយពីរាំ Kiki Challenge ហើយស្រាប់តែមានរថយន្តមួយបើកមកបុក បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ នារីនៅក្នុងវីដេអូឃ្លីបមួយនោះមានឈ្មោះថា Kari Miller។ ដោយសារតែព័ត៏មានមួយនេះ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចង់ដឹងថាតើ នាងមានអាការៈ យ៉ាងណាហើយ បន្ទាប់ពីត្រូវរថយន្តបុកនោះ។ នៅក្នុងវីដេអូមួយនេះ មានអ្នកចូលមើលយ៉ាងច្រើន ៤០០,០០០ ឯនោះ សម្រាប់អ្នកចង់ដឹងពីព័ត៏មានពិតប្រាកដ ថានាងពិតជាជួយបគ្រោះថ្នាក់ពិតឬយ៉ាងណា? ជាក់ស្តែងនៅក្នុងហេតុកាណ៍មួយនេះ Kari ក៏បានចេញមកធ្វើការបកស្រាយទាំងអស់សំណើចថា "ខ្ញុំធ្វើវីដេអូនេះជាមួយមិត្តរបស់ខ្ញុំបែបកំប្លែងតែប៉ុណ្ណោះ ព្រោះយើងយល់ឃើញថា Kiki Challenge ពិតជាមិនល្អនោះទេ ពួកយើងធ្វើវាគ្រាន់តែចង់ចែករំលែកបទពិសោធន៍តែប៉ុណ្ណោះ ហើយពួកយើងក៏មិននឹកស្មានថា អ្វីដែលពួកយើងធ្វើដូចនឹងរឿងពិតនោះដែរ"។ យ៉ាងណាមិញនៅក្នុងវីដេអូមួយនេះ ក៏ចង់បញ្ជាក់ទៅកាន់មហាជនឲ្យដឹងថា Kiki Challenge ដែលរាំតានផ្លូវ អាចនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ខ្លួនយើងបាន ដូចនេះសូមបងប្អូនត្រូវប្រុងប្រយ័ត្ន។

ដោយ៖ និស្ស