សេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ និងទី១៨ ខែសីហានេះ ព្រោះ....
-

សេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ។ នៅយប់ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ ម៉ោង៤ៈ០០នាទីព្រឹក ដល់ថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨នេះ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ និងផ្អាកផ្គត់ផ្គង់ទឹកជាបណ្តោះអាសន្នសិន ព្រោះត្រូវកែសម្រួលបំពង់មេនាំទឹកស្អាត ទំហំ២៥០មម នៅលើផ្លូវ២១៥ ចាប់ពីផ្លូវលេខ១៨២ ដល់ផ្លូវលេខ១១០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សូមពុកម៉ែ បងប្អូនមេត្តាអធ្យាស្រ័យ ដោយក្តីអនុគ្រោះផង សូមអរគុណ ៕