លើកក្រោយឲ្យរៀង!!! សមត្ថកិច្ចនាំខ្លួន បុរសចិនកាប់ជ្រូក ប្រើប្រាស់រថយន្ត ស្លាកលេខរាជការ ដ៏ហ៊ឺហា និងបរិវា ទៅតុលាការ ក្រោយយកកាំភ្លើងភ្ជង់ គំរាមកំហែងមិនឲ្យយក រថយន្តរបស់ខ្លួន ទៅរក្សាទុក នៅស្នងការដ្ឋាន
-

ភ្នំពេញៈ នគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បាននាំខ្លួនបុរសចិន ប្រើប្រាស់រថយន្តស្លាកលេខរាជការដ៏ហ៊ឺហា បើកបុកបង្កោលភ្លើងហើយយកកាំភ្លើងភ្ជង់កំហែងមិនឲ្យយករថយន្តរបស់ខ្លួន បន្ទាប់ពីត្រូវចាប់វាយខ្នោះផ្អើលពេញរាជធានីភ្នំពេញ កាលពីម្សិលមិញ។

លោកវរសេនីយ៍ត្រី ហាក់ ប៊ុនថន អធិការរងខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា នារសៀលថ្ងៃនេះ បុរសចិនកាប់ជ្រូកឈ្មោះ គ្រី ដារិន ហៅអាពៅ អាយុ៣៨ឆ្នាំ ត្រូវបាននគរបាលកសាងសំណុំរឿងពីបទកំហែង និងប្រើប្រាស់អាវុធខុសច្បាប់ ចំណែកបុរសម្នាក់ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ អាយុ៣០ឆ្នាំ ប្រឈមនឹងការចោទប្រកាន់ពីបទសំគំនិត។
នៅព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ប៉ូលិសចម្រុះ ដោយមានបញ្ជាពី ព្រះរាជអាជ្ញារង តុលាការសាលាដំបូង រាជធានីភ្នំពេញ បានចាប់វាយខ្នោះបុរស ២នាក់ ដែលជិះឡាន ស្លាកលេខ រដ្ឋាភិបាល បើកបុក ទ្រូងផ្លូវ និងបង្គោលភ្លើង ហើយដកកាំភ្លើង ភ្ជង់រារាំងមិនឲ្យយកឡានរបស់ខ្លួនទៅរក្សាទុក នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីយប់ ដើម្បីបើកឡានយកទៅលាក់ទុក នៅផ្ទះសង់ថ្មី ស្ថិតក្នុងខណឫស្សីកែវ។