ល្អៗដល់ហើយច្បាប់ស្រុកខ្ញុំ!!! លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ បានដោះលែង មន្ត្រីនគរបាលម្នាក់ បើកបរថយន្ដ ក្រោមស្ថានភាពស្រវឹងជោកជាំ បុកលើនិស្សិតប្រុសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ឲ្យទៅផ្ទះវិញហើយ
ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែង ជនត្រូវជាប់ចោទម្នាក់ មានឈ្មោះអ៊ុច ឆាយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ នគរបាល ពីបទបើកបរ ដោយធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បើករថយន្តក្រោមស្ថានភាពស្រវឹងជោកជាំ បុកទៅលើជនរងគ្រោះម្នាក់ ជានិស្សិតស្លាប់ភ្លាមៗ នៅខណ្ឌទួលគោក ឲ្យទៅផ្ទះវិញហើយ។








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។