ជួយស៊ែរម្នាក់មួយមក បងប្អូន ឲ្យខាងមន្រ្តីកាំកុងត្រូល ក្នុងរាជធានីភ្នំពេញ បានឃើញផង នេះហើយមាន់ទា និងសាច់ជ្រូក នៅផ្សារដើមគ ឃើញហើយខ្ពើមជំនួន.....(មានវីដេអូ)
-

ជួយស៊ែរអោយបងប្អូនកម្មករកម្មការនីរោងចក្រមើលផង?អោយតែបានលុយដាក់ហោប៉ាវចង់ងាប់អាណាងាប់ទៅ អាណិតតែបងប្អូនកម្មករកម្មការនីរោងចក្រទេ ឃើញសាច់ជ្រូកសាច់ទា ខំតែសប្បាយតែមើលអោយហើយទៅ។ សាច់ជ្រូកងាប់ប្លាស់សេ មើលសាច់ឡើងខៀវ មិនដឹងថាដាក់ជាតិបារ៉តយ៉ាងណាទេ មាន់ទាវិញអោយឡើងរលួយយកមកដាក់លាក់អាំងលក់អោយបងប្អូនបរិភោគ អោយតែបានលុយមិនគិតពីសុខភាពបងប្អូនទេ?

សូមមន្រ្តីកាំកុងត្រូលក្នុងរាជធានីភ្នំពេញ នឹងមន្រ្ដីមន្ទីរពាណិជ្ជកម្មខ្វាក់ភ្នែកអស់ហើយព្រះ លុយបាំងពេកមើលចុះសាច់ជ្រូកសាច់មាន់សាច់ទានៅផ្សារដើម (គ) សុទ្ធតែរបស់ហួសដេឡេ ស្អុយរលួយហើយអស់លោកមានបើកភ្នែកចុះត្រួតពិនិត្យលើម្ហូបចំណីដែលបានដាក់តាំងលក់នៅតាមផ្សារដើម (គ) នឹងកន្លែងនានាដែលពុំមានគុណភាព នឹងហួសកាលបរិច្ឆេទជាដើម។ ហើយការលក់ដូរវិញ គ្មាន អនាមយ័ទេ សាច់ដាក់កន្លែងដើរជាន់ មានជ្រាំភក់ ស្អុយ គួរអោយខ្ពើមណាស់ ៕