រាជធានីភ្នំពេញ៖ អតីតតារាសម្តែង អ្នកនាងស្រី ម៉ុច ក្រោយពីត្រូវបានមហាជនជាច្រើន បានបញ្ចេញមតិរិះគន់ ទៅលើការស្លៀកសំលៀកបំពាក់ នៅក្នុងកម្មមួយរួចមក អ្នកនាងក៏ត្រូវមហារិះគន់ជាថ្មីម្តងទៀត។ ចំពោះការរិះគន់ទាំងនោះ គឺដោយសារតែអ្នកនាងបង្ហាញភាពស៊ិចស៊ីជាបន្តបន្ទាប់ ជាពិសេសទៅលើរូបភាពចុងក្រោយពេលដែលអ្នកនាងទៅលេងសមុទ្រ កាលពីពេលថ្មីនេះ។ អ្នកនាងស្រី ម៉ុច ក៏មិនបានអន់ចិត្ត និងខឹងសម្បារចំពោះអ្នកដែលរិះគន់ទៅលើអ្នកនាងនោះទេ ព្រោះថានោះជាសិទ្ធបុគ្គល បងប្អូនធ្វើការបញ្ចេញមតិយ៉ាងណាក៏បាន តែសូមកុំហាមួយម៉ាត់ណាក៏ដៀល មួយម៉ាត់ណាជេរនោះ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងក៏បានរៀបរាប់យ៉ាងដូច្នេះថា "How happy I am to be a part of MDM Beauty Party របស់ DC Dermo clinic ❤️ ចង់និយាយអីបន្តិច ព្រោះតាំងពីចប់កម្មវិធីមកអត់បាននិយាយអីសោះ ។ ខ្ញុំដឹងថាខ្លួនខ្ញុំមួយ មិនអាចតំរូវចិត្តមនុស្សគ្រប់គ្នាបានទេ ។ តែខ្ញុំដឹងត្រឹមថាខ្ញុំនឹងបំពេញតួនាទីរបស់ខ្ញុំក្នុងនាមខ្ញុំជា presenter ដែលការងារនេះវាជាសិទ្ធបុគ្គល ហើយវាជា our private party ។ តែខ្ញុំមិនខឹងនឹងអ្នកដែលមិនពេញចិត្ត ( different people have different thinking or perceptions ) ហើយខ្ញុំកមិនអាចតំរូវចិត្តគ្រប់គ្នាបាន ដូចខ្ញុំនិយាយពីខាងលើ ។ តែអ្វីដែលខ្ញុំហួសចិត្ត គឺចំពោះអ្នកមួយចំនួនបញ្ចេញមតិ ដូចជាមនុស្សដែលគ្មានការសិក្សា អ្នកគ្មានសិទ្ធជេរបញ្ចោរខ្ញុំដៀលខ្ញុំ ហើយអ្នកសំអាងអីថាខ្ញុំបំផ្លាញ វប្បធម៍ជាតិ រៀនបើកភ្នែកមើលពិភពលោកផង ថាវាដល់ណាហើយ ? I had shown up my body with sexy dress in my party , doesn’t mean I destroy the culture. But just minority of some people think that I have been made our culture fallen. From my point of view , All Cambodian people should proud of the clinic which make people look younger and more beautiful over expected rather then going out aboard and spending of lots money . កុំហាមាត់ឡើង គេ បំផ្លាញជាតិ។ ហេតុអីខ្ញុំអាច ក្លាយជា presenter ព្រោះមិនមែនត្រឹមតែសម្រស់ទេ គឺ មក ពីចរិកឬពារខ្ញុំដូចគ្នា នឹង ប្រវត្តិក្រុមគ្រួសារខ្ញុំ ទាំងនេះវាជាដើមហេតុដែគេជ្រើសរើសខ្ញុំ ។ជេរខ្ញុំក្នុងកម្មវិធី privateរបស់ខ្ញុំ មិនឆ្អែតហើយ នៅមក បញ្ចោរខ្ញុំ សូម្បីតែខ្ញុំទៅសមុទ្រ ។ ខ្ញុំមិនចង់ល្បីទេឈប់ធ្វើអោយខ្ញុំល្បីទៅ បើខ្ញុំចង់ល្បីខ្ញុំមិនឈប់ពីសិល្បះទេ ។ កើតមកជាមនុស្សមិនគ្រប់គ្រាន់ទេ ត្រូវរៀនធ្វើជាមនុស្សផង ។ប្រទេសមានច្បាប់ស្រុកមានវិនយ័ ចឹងកុំមានមាត់គិតតែជេរគេ ដៀលគេដោយគ្មានដឹងថាអ្វីជាអ្វី ដឹងទេថាវារំលោភលើសិទ្ធឯកជនរបស់ខ្ញុំ ដូចគ្នា។ good night my beloved people ❤️"។ យ៉ាងណាមិញក៏មានមនុស្សជាច្រើន មានការគាំទ្រអ្នកនាងចំពោះបញ្ហាការបកស្រាយខាងលើផងដែរ។


















