មិនដឹងនិយាយថាយ៉ាងមិច!!! រថយន្តដឹកដី ហ៊ីយ៉ានដាយ១គ្រឿង បើកបរក្នុងស្ថានភាពស្រវឹង រេចង្កូតពេញផ្លូវ បុករះរថយន្ដ វីហ្កោ១គ្រឿង និងម៉ូតូ១គ្រឿង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងជាច្រើននាក់រងរបួសធ្ងន់ស្រាល រីឯរថយន្ដវីហ្គោ អូសប្រហែល១០ម៉ែត ទើបធ្លាក់ប្រឡាយទឹក
-

បន្ទាយមានជយ័ៈ កាលពីវេលាម៉ោង ១៦ៈ៤០នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសាលាបឋមសិក្សាកូនដំរី ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មានករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់មួយកើតឡើង ដោយរថយន្តដឹកដី១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3200 បើកបរគោលដៅពីលិចទៅកើត ក្នុងល្បឿនលឿន រេពេញផ្លូវ គេសង្ស័យស្រវឹង លុះបើកបរដល់ចំណុចកើតហេតុ បានរេចង្កូតទៅស្តាំធ្លាក់ទៅជាយខាងត្បូងផ្លូវជាតិ ហើយរថយន្តធុនធំខាងលើបានបួងចង្កូតបណ្តាលឲ្យជ្រុលទៅទ្រូងផ្លូវខាងឆ្វេង ក៏មានរថយន្តវីហ្កោ១គ្រឿង ពណ៌ទឹកមាស បើកបរពីកើតទៅលិច ច្រាស់ទិសគ្នា បានគេចរថយន្តដឹកដីខាងលើផុត ជ្រុលចង្កូតធ្លាក់ប្រឡាយរងការខូចខាត ធ្វើឲ្យអ្នកបើកបរ មីង និងក្មួយប្រុស រងរបួសស្រាល ហើយរថយន្តដឹកដីខាងលើបានជ្រុលបុកម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ បើកបរពីកើតទៅលិច បណ្តាលឲ្យមនុស្ស២នាក់ គឺម្នាក់ស្លាប់នៅកន្លែងនឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ដឹកបញ្ជូនទៅមន្ទីរពេទ្យ។
សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ ជួប ភរ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាងសិប្បកម្ម តុ ទូ រស់នៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ប៉ ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនឹងកន្លែង) ជាអ្នកបើកបរម៉ូតូ និងឈ្មោះ សុខ សុគន្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករ រស់នៅក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (របួសធ្ងន់) ជាអ្នករួមដំណើរលើម៉ូតូ ។ ចំណែកអ្នកបើកបរក្រោយកើតហេតុរត់គេចខ្លួនបាត់។ រីឯវត្ថុតាងទាំងអស់រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕