ដំណឹងល្អសម្រាប់បងប្អូនដែលមានជំងឺដូចភិនភាគខាងក្រោមនេះ... ដុកទ័រជំនាញមកពីអូស្ត្រាលី នឹងអញ្ជើញមកម្ពុជាក្នុងពេលឆាប់ៗនេះ...
-

ភ្នំពេញ៖​ លោក តាន់ គឹមសួរ ក្រោយពីបានទៅមើលអាការៈរបស់ក្មួយស្រីម៉ី ម៉ី ដែលមានជំងឺមហារីកកូនកណ្តុររួមមក លោកក៏បានព្យាយាមទាក់ទងទៅនឹងគ្រូពេទ្យ ដើម្បីយកក្មួយស្រីម៉ី ម៉ី ទៅព្យាបាល។ យ៉ាងណាមិញ លោក តាន់ គឺមសួរ ក៏បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា៖

"សូមជួយចែករំលែកជាបន្ទាន់។ ដំណឹងល្អសម្រាប់បងប្អូនដែលមានជំងឺដូចភិនភាគខាងក្រោមនេះ សូមទំនាក់ទំនងទៅកាន់បងរក្សាតាមរយៈលេខទូរស័ព្ទ 010 509 701ដើម្បីធ្វើការណាត់ជួបជាមួយដុកទ័រជំនាញមកពីអូស្ត្រាលីក្នុងពេលឆាប់ៗខាងមុខនេះ"។
ជាក់ស្តែងណាស់ ក្រោយពីធ្វើការបង្ហោះនូវដំណឹងល្អមួយនេះហើយ ក៏មានអ្នកគាំទ្រជាច្រើន​ រំភើបជំនួសក្មួយដែលនឹងជិតទទួលបានដំណឹងល្អក្នុងពេលឆាប់ៗ។
ប្រភព៖ Tan Kimsour