លោកតាន់ គឹមសួរ ប្រតិកម្មយ៉ាងខ្លាំង និងសូមឲ្យសមត្ថកិច្ចជួយចាត់វិធានការណ៍ភ្លាមៗផងដែរ...(មានវីដេអូ)
-

ភ្នំពេញ៖ បន្ទាប់ពីមានការបង្ហោះវីដេអូ និងមានចំនួនអ្នកចែករំលែកយ៉ាងច្រើនផងដែរនោះ ភ្លាមនេះ បុរសសង្ហារ លោក តាន់ គឹមសួរ គ្រាន់តែបានឃើញវីដេអូឃ្លីបភ្លាម លោកកើតចិត្តខឹងសម្បារជាខ្លាំង​ ខណៈពេលដែលមាននារីម្នាក់ ដែលជាម៉ូដែល ថតវីដេអូទាំងអាក្រាតកាយ ដោយគ្មានការអៀនខ្មាសអ្វីបន្តិចសោះ។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុករបស់លោក ក៏បានលើកឡើងថា៖

"នៅកម្ពុជាយើងមានច្បាប់អនុញ្ញាតិឲ្យថតស្រាតពីពេលណាចេស? អ៊ីចឹង វីដេអូអាសអាភាសន៍ក៏អាចថតផលិតនៅកម្ពុជាដើម្បីបង្ហោះលក់បានដែរ។ ខ្ញុំសូមសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការណ៍លើពួកអស់នេះ ខ្ញុំធ្លាប់ឆាតប្រាប់គាត់ម្តងហើយ តែមិនស្តាប់ បែរជារឹតតែផ្គើម"
ទាក់ទិននឹងបញ្ហាមួយនេះ ក៏មានមនុស្សជាច្រើនបានចូលមកធ្វើការខមិនថា "និយាយមិនបានហាមមិនស្ដាប់តេបងអេីយ យេីងខំប្រឹងរក្សារគេអ្នកបំផ្លាញ?"។ ក្រោយពីបានឃើញវីដេអូមួយនេះ មានមហាជនច្រើនមានការមិនពេញចិត្តចំពោះរឿងមួយនេះ។
មានវីដេអូ៖ ប្រភព៖Tan Kimsour