យន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់ក្រុមហ៊ុនចិន បានរអិលចេញពីផ្លូវ ពេលកំពុងចុះចត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ក្នុងប្រទេសហ្វីលីពីន ធ្វើឲ្យអ្នកដំណើរ១៦៥នាក់ ព្រលឹងចុងសក់គ្រប់គ្នា
-

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុន អាកាសចរណ៍ Xiamen Air របស់ចិន បានរអិលចេញពីផ្លូវ ពេលចុះចត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Paranaque ប្រទេសហ្វីលីពីន ធ្វើឲ្យអ្នកដំណើរ១៦៥នាក់ ព្រលឹងចុងសក់គ្រប់គ្នា។

សារព័ត៌មាន Fox News នៅថ្ងៃទី១៧ ខែសីហា បានផ្សាយថា ម៉ាស៊ីនយន្តហោះ ប៊ូអ៊ីន ៧៣៧ បានឃ្លាតចេញពីស្លាបខាងឆ្វេង។ រូបភាពតាមកញ្ជក់ទូរទស្សន៍បង្ហាញឲ្យឃើញថា យន្តហោះដឹកអ្នកដំណើរ ១៥៧នាក់ និងក្រុមពហុនិកា៨នាក់ បានរអិលចូលទៅកាន់វាលស្មៅ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ហើយស្លាបខាងឆ្វេងយន្តហោះ រងការខួចខាតយ៉ាងខ្លាំង ។
ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះមានជើងហោះហើរលេខ MF 8667 បានចាកចេញពីប្រទេសចិន ទៅកាន់ហ្វីលីពីន ហើយហោះហើរជុំវិញ ទីក្រុងម៉ានីល ប្រមាណ១ម៉ោង មុនពេលចុះចត។ នៅក្នុងហេតុការខាងលើ មិនបណ្តាលឲ្យអ្នកដំណើរ ឬក្រុមសហសេវឹកណាម្នាក់រងរបួសឡើយ។ មកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យកើនមានហេតុការអាក្រក់បែបនេះឡើយ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា យន្តហោះចុះចតពេលមានភ្លៀង ផ្គររន្ទះកើតឡើង។ ដោយសារតែហេតុការខាងលើអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino បានបិទទ្វារជាបណ្តោះអាសន្ន រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែសីហា ៕ ប្រភពៈ Phorn Sophal