ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​រាជធានីភ្នំពេញ កំពុង​ស្វែងរក​មុខ​អ្នក​អ្នក​ចែកចាយ​ខិត្តប័ណ្ណ​សេវា​ផ្លូវ​ភេទ​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់
-

ភ្នំពេញៈ ​អស់​ពី​ខេត្ត​ព្រះសីហនុ​ ឥឡូវនេះ​​រាជធានីភ្នំពេញវិញម្ដង​ មាន​អ្នក​ចែកចាយ​ខិត្តប័ណ្ណ​សេវា​ម៉ាស្សា​ ឬ​ សេវា​ផ្លូវ​ភេទ​ម្តង​ ជា​សាធារណៈ​។ ករណី​នេះ​ ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សីលធម៌​ដ៏​ល្អ​នៃ​ជនជាតិ​ខ្មែរ​ ។

ហ្វេសប៊ុក​ផេក​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​រាជធានីភ្នំពេញ​ សរសេរ​នៅ​ថ្ងៃទី​១៧​ ខែ​សីហា​ នេះថា​ "សូមបងប្អូនប្រជាពលរដ្ឋ ដែល​បានឃេីញជនណាដែលដេីរចែកនាមប័ណ្ណ​ឬ​ខិត្តប័ណ្ណ​ដែលមានខ្លឹមសារ​ ពាក់ព័ន្ធ​នឹងសេវាម៉ាស្សា​ ឬ​សេវាផ្លូវភេទ​ នៅរាជធានីភ្នំពេញ ​សូមមេត្តារាយការណ៍ជូនសមត្តកិច្ចដែលនៅជិតបំផុត​ឬរាយការណ៍​មកលេខទូរសព្ទ​ ០១២ ៦៩០ ០៩៩​ ឬ​ ​០៨៨ ២១២ ៨៨៨​៨​ ដេីម្បីមានវិធានការតាមផ្លូវច្បាប់ជាធរមាន​ ៕