ហូសចិត្តនិងអស់ពាក្យនិយាយ សូមបងប្អូនជួយម្នាក់មួយមាត់មក!! ឃាត់ខ្លួនតាល្មោភកាមម្នាក់ ចាប់រំលោភចៅស្រី២នាក់បានសម្រេច
ខេត្តពោធិ៍សាត់៖ ពិតជារឿងមួយដ៏គួរឲ្យហួសចិត្ត ខណៈជីតាបង្កើតតណ្ហាក្រាសអាយុ ៦៣ឆ្នាំម្នាក់ ចាប់ចៅស្រីរំលោភបានសម្រេចជាបន្តបន្ទាប់ រហូតដល់ទៅចំនួន ២នាក់បងប្អូន នៅគ្រាដែលឪពុកម្ដាយក្មេងស្រីរងគ្រោះរវល់ទៅធ្វើការងារបាត់ៗពីផ្ទះ លុះពេលបែកការណ៍ស្រ្តីជាម្ដាយប្តឹងសមត្តកិច្ចនគរបាលចាប់ឃាត់ខ្លួន។ ហេតុការណ៍ឃាត់ខ្លួនតាបង្កើតចាប់រំលោភចៅស្រី ២នាក់បងប្អូនខាងលើនេះ បានអនុវត្តឡើងនៅវេលាម៉ោង១០ ០៥នាទីព្រឹក ថ្ងៃសុក្រ ៦កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលោកតាសង្ស័យ ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។