មិចមិនចេះប្រយ័ត្នចឹង អាណិតម្ដាយឪពុក យំបោកខ្លួន!!! ក្មេងស្រីថ្នាក់​​​​​​​​​មត្តេយ្យ អាយុ៣​​​​​​​​​ឆ្នាំម្នាក់​​​​​​​​​​​ បានស្លាប់ប​​​​​​​​​​​​​​​​​​​ន្ទាប់ពីនាង ត្រូវបានតៃកុងឡានភេ្លចទុក​​​​​​​​​​ចោល នៅ​​​​​​​​​​​​ក្នុងឡាន រហូតថប់ដង្ហើមដាច់ខ្យល់ស្លាប់
-

ប្រទេសថៃៈ កាលពីថ្ងៃព្រ​​​​​ហស្បតិ៍ទី១៦ ខែសីហា​​​​​​​​​ ឆ្នាំ២០១៨ ក្មេងស្រីថ្នាក់​​​​​​​​​មត្តេយ្យ អាយុ៣​​​​​​​​​ឆ្នាំម្នាក់​​​​​​​​​​​ បានស្លាប់ប​​​​​​​​​​​​​​​​​​​ន្ទាប់ពីនាង ត្រូវបានតៃកុងឡានភេ្លចទុក​​​​​​​​​​ចោល នៅ​​​​​​​​​​​​​​ក្នុងរថ​​​​​​​​​​យន្តដឹកសិស្ស​​​​​​​​​មួយ នៅក្នុងប្រ​​​​​​​​​​​​​​​​​​ទេសថៃ​។

ក្មេងស្រី​​​​​​​​​​​​​នេះ ត្រូវបានរក​​​​​​​​​​​ឃើញកាល​​​​​​​​​​ពីរសៀល​​​​​​​​​ថ្ងៃពុធ ទី១​​​​​​​​​​​​​​​​៥ ខែសីហា បន្ទា​​​​​​​​​​ប់ពីម្ដាយរ​​​​​​​​​​បស់នាង​​​​​​​​​បានមក​​​​​​​​​​​​ទទួល​​​​​​​​​​​​​​​​​​​​​​​​​យកនាងនៅសាលារៀននៅខេ​​​​​​​​​​ត្ត Pattani ហើ​​​​​​​​​​យត្រូវបានគ្រូបង្រៀន​​​​​​​​​​ប្រាប់ថា កូ​​​​​​​​​ននោះអវ​​​​​​​​​​​​​​​​​​​​ត្តមាន មិនបានមករៀនទេ។ ស្រាប់តែពេលនោះម្ដាយនិ​ងគ្រូបង្រៀន​​​​​​​​​ម្នាក់ បា​​​​​​​​​​​​ននាំគ្នាទៅ​​​​​​​​​​​​​​​​​​តាមរក​​​​​​​​​អ្នកបើកបរ​​​​​​​​​រថយន្ដដឹងសិស្សនោះ ហើយអ្នកបើកបរបា​​​​​​​​​ននាំពួកគេ​​​​​​​​​​​ទៅរថ​​​​​​​​​​​យន្តដឹក​​​​​​​​​​​​​សិស្ស​​​​​​​​​​​​​​​​​​​​​​​​ ដែលបានចាក់សោ​​​​​​​​​​​រចតចោ​​​​​​​​​​លនោះ ទីបំផុត​​​​​​​​​ពួកគេបា​​​​​​​​​​នរកឃើ​​​​​​​​​​ញសាក​​​​​​​​​​សពក្មេងស្រីនោះនៅក្នុងរថយន្ដ។
លោក Mon​tri Kongwatmai មេ​​​​​​​​​​​​​​​​​​​​​បញ្ជាការប៉ូលិសនៅខេត្ត​​​​​​​​​​​​​​​​​​​​​​​​​នេះ បានប្រាប់សារព័ត៌​​​​​​​​​​​មានAFPថា ​​​​​​​​​​​​​​​​​​​​​សាកសពក្មេងស្រីនេះ មានភា​​​​​​​​​​ពស្លេកស្លាំង ​​​​​​​​​​និងគ្មានរបួស​​​​​​​​​​ស្នាមទេ​​​​​​​​​​​​​​​​​​​ ដោយមា​​​​​​​​​​​នប្រឡាក់ឈា​​​​​​​​​​មបន្តិចនៅត្រ​​​​​​​​​​​ង់ច្រមុះរប​​​​​​​​​​​​​​​​​​​​​​​​​ស់នាង។ ដែលគេសង្ស័យថា ក្មេងស្រីរូបនេះប្រាកដ​​​​​​​​​​​​ជាខំប្រឹ​​​​​​​​​​ង ចេញ​​​​​​​​​​​ទៅខាង​​​​​​​​​ក្រៅនៅពេលថប់ខ្យល់ដង្ហើម។
ដោយបា​​​​​​​​​​​នលើកឡើ​​​​​​​​​ងអំពីលទ្ធផល​​​​​​​​​​​​​​​​ពិនិត្យមើលសាកស​​​​​​​​​​ពនោះ លោកបាន​​​​​​​​​​​និយាយថា​ ​​​​​​​​​​​​​​​​​កំដៅនិ​​​​​​​​​​​ងការខ្វះ​​​​​​​​​​​​ខ្យល់​​​​​​​​​​​​​​​​​​​​​​​​​ចេញចូល បា​​​​​​​​​នបណ្តាលឱ្យ​​​​​​​​​​​នាង​​​​​​​​​ស្លាប់។ ​​​​​​​​​អ្នកបើករថយ​​​​​​​​​​​​​​​​​​​​​​​​​ន្តអាយុ២៣ឆ្នាំរូប​​​​​​​​​នេះ បានសា​​​​​​​​​​រភាពថា ខ្លួនមិន​​​​​​​​​​​​​បាន​​​​​​​​​​​​​​​​​​​​​​​​​ត្រួតពិនិត្យមើលក្នុងរថយន្ដ​​​​​​​​​​​ទេ ថាតើក្មេ​​​​​​​​​​​ងទាំងអស់​​​​​​​​​​​​​​​​ បានចេញ​​​​​​​​​​​ពីរថយន្ត​​​​​​​​​​​នោះ អស់​​​​​​​​ហើយឬនៅ​​​​​​​​​​​នោះទេ ​​​​​​​​​​​​​​​​​​​​​​នៅពេល​​​​​​​​​​​​​​​​ព្រឹក​​​​​​​នោះ៕