លោកឧកញ៉ា ឌួង ឆាយ ប្រតិកម្មយ៉ាងខ្លាំងជាមួយនឹង ក្រុមហ៊ុនអគ្គិសនីឯកជន មេគង្គ នៅខេត្តកំពង់ចាម ដែលមិនគោរពពាក្យសន្យា...(មានវីដេអូ)
-

កាលពីខែមុន លោកឧកញ៉ា ឌួង ឆាយ បានជួយដល់ប្រជាពលរដ្ឋ ជុំវិញបញ្ហានៃការប្រើប្រាស់ភ្លើង អគ្គិសនី របស់ក្រុមហ៊ុនឯកជន មេគង្គ នៅខេត្តកំពង់ចាម ហើយជាលទ្ធផល គឺភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា ដោយខាងអគ្គីសនីសន្យានិងមិនផ្តាច់ភ្លើង និងផ្តល់ការអនុគ្រោះច្រើនដល់ប្រជាពលរដ្ឋ ហើយក៏មិនទទួលយកលុយរបស់លោក ឌួង ឆាយ ដែរ ដោយបានប្តូរមកជាការសហការណ៍គ្នាវិញដើម្បីសម្រួលដល់ប្រជាពលរដ្ឋវិញ។ ហើយកាលពីប៉ុន្មានថ្ងៃមុន លោកឧកញ៉ា ឌួង ឆាយ ក៏បានលើកឡើងថា៖

"ខ្ញុំបាទ ឌួង ឆាយ សំណូមពរពូមីងបងប្អូននៅ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម សូមកុំសហការជាមួយក្រុមហ៊ុនមេគង្គស្មាតផៅវ័ររបស់ ឃុន សំបូរ ដែលមិនគោរពពាក្យសន្យាពិន័យប្រាក់ពេលបង់លុយថ្លៃអគ្គិសនីយយឺត រួចត្រលប់ទៅផ្ទះវិញដើម្បីរក្សាភាពថ្លៃថ្នូរ និងស្ងប់ស្ងាត់ ហើយរង់ចាំចំណាត់ការរបស់ខ្ញុំបាទលើបញ្ហាករណីដ៏ថោកទាបនេះ, ខ្ញុំបាទសូមអភ័យទោសដែលមិនអាចទៅដោះស្រាយភ្លាមៗបាននៅក្នុងថ្ងៃនេះ ដោយសារពេលនេះនៅប្រទេសសឹង្ហបុរីនាំកូនប្រុសមកមន្ទីរពេទ្យពិនិត្យតាមដានសុខភាពរបស់គាត់ ???"
យ៉ាងណាមិញ ក៏មានចំនួនអ្នកស៊ែរជាច្រើន ហើយក៏មានបងប្អូន ពុក ម៉ែ ជាច្រើនក៏បានចូលរួមបញ្ចេញមតិផងដែរ។
មានវីដេអូ៖ ប្រភព៖ Duong Chay ឌួង ឆាយ