កំសត់អ្វីម្លេះទេ! ស្ត្រី​០២​នាក់ ​នាំ​កូន​រើស​អេ​ត​ចាយ​ ៣​យប់​៤​ថ្ងៃ​ ទាំងភ្លៀងក្តៅរងារ ព្រោះចង់សំរេចរឿងមួយនេះ...
-

ខេត្តបន្ទាយមានជ័យ៖ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ដោយសារតែឃើញស្ត្រី០២នាក់ បានបណ្តើរកូនរើសអេតចាយ ធាក់កង់រាប់សិបគីឡូ តាំងពីស្រុកអូជ្រៅ ដល់ក្រុងប៉ោយប៉ែត ព្រោះតែជីវភាពក្រីក្រ ឪពុកឈឺធ្ងន់ នៅឯស្រុកព្រៃឈ ខេត្តកំពង់ចាម ដោយគ្មានលុយមួយកាក់មួយសេនជាប់ខ្លួន។

យោយតាមប្រពភពីសារព័ត៍មានបានឲ្យដឹងថា ស្ត្រីម្នាក់ ឈ្មោះ ណន ច្រែក អាយុ48ឆ្នាំ មានកូនពរនឹងដៃអាយុមិនដល់១ខួប បង្ហូរទឹកភ្នែកឥតឈប់ឈរ សព្វថ្ងៃគាត់រស់នៅ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានកូនប្រុសស្រីក្នុងបន្ទុក៦នាក់ គ្មានមុខរបរច្បាស់លាស់ ដើររើសអេតចាយ ៤ ទៅ៥ឆ្នាំហើយ ចំនែកប្តីក៏ពិការដៃជើងទៀត មិនអាចជួយធ្វីបានទេ។

ចំនែក ស្ត្រីម្នាក់ទៀត ដែលគេស្គាល់ថា ជាបងប្អូនបង្កើតនិងគ្នាជាស្ត្រីខាងលើ មានឈ្មោះថា ណន ឡង អាយុ៣៥ ឆ្នាំ 

សព្វថ្ងៃមានកូនក្នុងបន្ទក់រហូតទៅដល់៤នាក់ រស់នៅក្នុងភូមិជាមួយគ្នា។ ដោយសារតែប្តីពឹងពាក់មិនបានចេះតែដើរ ផឹកស៊ី វាយធ្វើបាបប្រពន្ធកូន ទើបនាងសំរេចចិត្ត លះលែងគ្នាតែម្តង។

ពីរនាក់បងប្អូន បានចាកចេញពីផ្ទះអស់រយៈពេល៣ឫ៤ថ្ងៃមកហើយ ទើបតែថ្ងៃនេះមកដល់ក្រុងប៉ោយប៉ែត កូនៗរបស់មកតាមគាត់ទាំងអស់ តែដោយសារតែអ្នកភូមិគេអាណិត គេដឹកយកទៅស្រុកវិញ នៅសល់តែកូនតូចដែលពរជាប់នឹងខ្លួនតែប៉ុណ្នោះ ដើររើសអេតចាយ មានប៉ុណ្នា ហូបប៉ុណ្នឹង បើអត់ផឹកទឹកដេក។

ក្រោយពីគាត់ពួកគាត់បានរៀបរាប់យ៉ាងវែងអន្លយរួចមក គឺពួកគាត់ចង់បានសាហ៊ុយ ទៅមើលឪពុករបស់គាត់កំពុងតែឈឺ នៅឯភូមិច្រកភ្នំ ឃុំឈូកលើ ស្រុកជើងព្រៃ ខេត្តកំពង់ចាម គាត់មានអាយុ៨០ឆ្នាំហើយ ដែលត្រូវអ្នកភូមិទាក់ទងថា គាត់គ្មានឈឺធ្ងន់ហើយ អត់មានបងប្អូនណាមកមើលជំងឺគាត់ទេ។

លើសពីនេះទៅទៀត កាន់តែអាណិតគឺកង់របស់គ្មានច្រវ៉ាក់ទេ គឺគ្រាន់តែជិះបណ្តើរកូនអោយតែដល់គោលដៅ ចំនែកច្រវ៉ាក់វិញមិនដឹងជ្រុះនៅទីណាទេ។