ជនបរទេសម្នាក់ សូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ និងមានចំណាត់ការចំពោះបញ្ហាគ្រឿងញៀន និងក្លឹបមួយចំនួននៅក្នុងស្រុកខ្មែរ រឿងក្មេងស្រីម្នាក់ដែលបានប្រើប្រាស់ថ្នាំញៀនរហូតដល់បាត់បង់ជីវិត...(មានវីដេអូ)
-

បន្ទាយមានជ័យ៖ ក្រោយពីមានក្មេងស្រីអាយុ១៧ឆ្នាំ​ម្នាក់​បានស្លាប់បាត់បង់ជីវិតដោយសារប្រើថ្នាំគ្រវី ជាមួយមិត្តភក្តិ ក្នុងក្លឹបកម្សាន្តមួយនៅក្រុងប៉ោយប៉ែត ។ នាពេលថ្មីៗនេះ គេសង្កេតឃើញមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Uriah Lyford បានធ្វើការបង្ហោះវីដេអូ ទាក់ទងទៅនឹងនារីវ័យក្មេងម្នាក់ បានស្លាប់ដោយសារតែប្រើថ្នាំលើសកម្រិត។ បុរសបរទេសដែលបានបម្រើការងារក្នុងអង្គការក្នុងប្រទេសកម្ពុជា នឹងសូមអំពាវនាវដល់អាជ្ងាធរគ្រប់ជាន់ថ្នាក់ សូមចាត់វិធានការយ៉ាងតឹងរឹងចំពោះម្ចាស់ក្លឹបកម្សាន្តនោះ។ ជនជាតិបរទេសនោះក៏បានលើកឡើងថា៖

"ខ្ញុំសូមអំពាវនាវដល់ ថ្នាក់ដឹកនាំនៅប៉ោយប៉ែត ក៏ដូចជាបណ្តាលខេត្តក្រុងទាំងអស់ មេត្តាជួយបន្តឹងរឹងច្បាប់ ចំពោះក្លឹបណាដែលឲ្យយុវវ័យដែលមានអាយុក្រោយម១៨ឆ្នាំ ហើយបណ្តាលឲ្យមានមនុស្សណាម្នាក់ស្លាប់បាត់បង់ជីវិតដូចជាករណីខាងលើ សូមធ្វើការដាក់ទោសទៅលើម្ចាស់ក្លឹប ឲ្យសាកសមនៅចំពោះមុខច្បាប់"។
លោកក៏បានរៀបរាប់នៅក្នុងបណ្តាញសង្គមរបស់លោកថា "ខ្ញុំសូមចូលរួមគាំទ្រការផ្ដាច់គ្រឿងញៀនទាំងអស់នៅស្រុកខ្មែរ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំនៅប៉ោយប៉ែត ក៏ដូចជាខេត្តបន្ទាយមានជ័យសូមជួយដាក់ទោសម្ចាស់ក្លឹប ឲ្យសក្ក័សមចំពោះមុខច្បាប់ ??‍♂️? សូមអរគុណ ??❤️?? A 17 year old girl died last week from a drug overdose in a nearby club. I’m grateful to our leaders and police here who are working hard to try and stop things like this from happening in the future. Please pray that God would stop the drug trade in Cambodia. ??‍♂️???❤️??"
មានវីដេអូ៖ ដោយ៖ និមល ប្រភព៖ Uriah Lyford