ស៊យណាស់ ឈឺប៉ះថ្ងៃប្រឡង! ទិដ្ឋភាពសង្គ្រោះបន្ទាន់​បេក្ខជនប្រលង​បាក់ឌុប​ ព្រឹកនេះ ឃើញហើយអាណិត ទោះឈឺយ៉ាងណា ក៏មិនបោះបង់...
សីហា
-

នៅ​ថ្ងៃ​ទី​២០ ខែ​សីហា​នេះ គឺជា​ថ្ងៃ​ទី​១ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ឆ្នាំ​២០១៨​។ ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ក្រសួង​អប់រំ ដែល​មាន​លោក​ហង់ ជួន​ណារ៉ុន ជា​រដ្ឋមន្ត្រី បាន​ធ្វើ​កំណែទម្រង់​ថ្មី រឹតបន្តឹង​លើ​ការប្រឡង ក្រោម​ពាក្យស្លោក​ថា អ្នកចេះ គឺ​ជាប់​ បាន​ធ្វើឲ្យ​សិស្សានុសិស្ស បង្កើន​សមត្ថភាព និង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​។​ ​គូសបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំ​២០១៨​នេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០-២១ ខែ​សីហា ដោយ​មាន​បេក្ខជន​សរុប​ចំនួន​១១៧,០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥​មណ្ឌល ស្មើនឹង​៤,៧១៧​បន្ទប់ នៅ​ទូទាំង ២៥​រាជធានី ខេត្ត​៕

ស្ថានភាពបេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួនមានបញ្ហាសុខភាពក្នុងអំឡុងពេលនៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖២០សីហា ២០១៨ ដោយសារមានអាការៈវិលមុខខ្យល់គរក្អួតជាដើម។ក្នុងនោះបេក្ខជនខ្លះបានបន្តការប្រឡងឡើងវិញបន្ទាប់ពីមានអាការៈធូរស្រាលក្រោយទទួលបានជំនួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ។សំណេនេះបង្ហោះឡើងដោយផេករបស់ក្រសួងអប់រំកាលពីព្រឹកមិញ។