រដ្ឋមន្ត្រី​ក្រសួង​អប់រំ​កាត់​វិញ្ញាសា​ប្រលង​បាក់​ឌុប នៅថ្ងៃទី១...
-

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែសីហា ២០១៨នេះ គឺជា​ថ្ងៃ​កាត់​វិញ្ញាសា​ប្រលង​បាក់ ក្រុម​មន្ត្រី និង ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​មួយ​ចំនួន​បាន​ជួប​ជុំ​គ្នា​បើក​វិញ្ញាសា​ជូន​សិស្ស​ប្រលង​មធ្យម​សិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ។ ការកាត់វិញ្ញសារជូនសិស្សប្រលងមធ្យមសិក្សាទុតិយភូមិ ហៅថាបាក់ឌុប ជាលើកចុងក្រោយហើយសម្រាប់លោក ហង់ ជួនណារ៉ុន ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងអប់រំ។

ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី​២០-២១​ ខែ​សីហានេះ។ ក្រោមការចាប់ផ្តើមធ្វើកំណែទម្រង់ឈរលើចក្ខុវិស័យដ៏ច្បាស់លាស់ ក្នុងការស្វែងរកធនធានមនុស្សដែលមានសមត្ថភាព ដ៏ពិតប្រាកដ មិនផ្តេកផ្តួលចាំលួចចម្លងគ្នា ឬចាំលួចមើលសំណៅឯកសារ ឬក៏មានការសូកប៉ាន់ផ្សេងៗ។
ដោយ៖ និមល