ស៊ូៗណាប្អូន!!! មណ្ឌលប្រឡងមួយចំនួន បេក្ខជនប្រឡងមានស្ថានភាព អាការៈវិលមុខ ខ្យល់គរ ក្អួតចង្អោរ កំពុងទទួលការព្យាបាលរបស់គ្រូពេទ្យ
ស្ថានភាពបេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព ក្នុងអំឡុងពេលនៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ ក្នុងនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាលក្រោយទទួលបានជំនួយ សង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។