បងប្អូនទាំងអស់គ្នា ជួយលើកទឹកចិត្តគាត់ផង!!! ក្នុងបន្ទប់ប្រលងមួយនេះ មានបេក្ខជនប្រលងតែម្នាក់ទេ
ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ វេលាម៉ោង៧ៈ០០នាទី សកម្មភាពបើកហិបវិញ្ញាសា កាត់កញ្ចប់វិញ្ញាសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅមណ្ឌលវិទ្យាល័យហ៊ុនសែនជម្ពូវ័ន និងបានបន្តដំណើរចុះពិនិត្យដំណើរការសំណេរនៅតាមមណ្ឌលសំណេរទាំង១០ នៃខេត្តកំពង់ស្ពឺ ដោយបានជួបបេក្ខជនប្រឡងតែម្នាក់គត់ រីឯអនុរក្សមាន២នាក់ ថែមទាំងអ្នកសង្កេតការណ៍ម្នាក់ទៀត នៅបន្ទប់លេខ១៣ នៅមណ្ឌលបឋមវល្លិ៍ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ក៏បានសម្លែងការលើកទឹកចិត្ត និងជូនពរបេក្ខជនរូបនោះ អោយទទួលបាននិទ្ទេសល្អប្រសើរផងដែរ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។