ប្រទះឃើញ នារីស្រស់ស្អាតវ័យក្មេងម្នាក់ នៅក្នុងទឹកប្រឡាយម្នាក់ឯង មានអារម្មណ៍រវើរវាយ ដោយមិនដឹងមូលហេតុ
ខេត្តព្រះសីហនុៈ នារីស្រស់ស្អាតវ័យ២៣ឆ្នាំម្នាក់ មានអារម្មណ៍រវើរវាយ ត្រូវបានគេប្រទះឃើញក្នុងទឹកប្រឡាយ មានទាំងឈ្លើងទាមទៀតផង នៅក្បែរសួនច្បារវាលរេញ កាលពីយប់ម៉ោងជាង៩ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ រួចត្រូវបានគេជួយនាំយកទៅកាន់ប៉ុស្តិប៉ូលីស ដើម្បីសាកសួរពីសាវតា។ ជាមួយនឹងអាការៈរងារនិងរវើរវាយផងនោះ នៅជាប់នឹងខ្លួនស្ត្រីរូបនេះ ឃើញមានអត្តសញ្ញាណ ប័ណ្ណ១សន្លឹក លុយខ្មែរ និងលុយដុល្លាសរុបជាង៥០មុឺនរៀល រួមទាំងសំបុត្ររថយន្តក្រុង ២សន្លឹក (ពីបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ ខេត្តព្រះសីហនុ)។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។