ចោរលួចមុខសញ្ញាចាស់ ចាប់ប្រមានម្ដងហើយអត់រៀងនៅលួចទៀត ចាប់ម្ដងនេះមិចចាត់ការមិចវិញ
ភ្នំពេញៈ កាលពីវេលាម៉ោង៧ៈ១០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យមានឈ្មោះ សេង ចាន់ដា អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំបុរីកីឡា ប្រើប្រាស់គ្រឿងញៀនជាប្រចាំ។ បានធ្វើសកម្មភាព ដោយដើរចូលផ្សារអូរឫស្សី លួចកាបូប ពីស្ត្រីម្នាក់បានសំរេច រួចក៏រត់ឡើងលើផ្សារ ដែលជាកន្លែង ចំណតរថយន្ត ស្រាប់តែពេលនោះអ្នកយាមចំណតឃើញមុខសញ្ញាចាស់ ហើយកាន់កាបូបទៀតសង្ស័យ ក៏ផ្តល់ព័ត៌មានដល់សមត្ថកិច្ច មកដេញចាប់ ពេលចាប់បានជនសង្ស័យ សមត្ថកិច្ចយកជនសង្ស័យទៅប៉ុស្តិ៏ នគរបាលរដ្ឋបាលអូរឫស្សីទី១ ដើម្បីសួរនាំ និងបង្ហាញរូបថត កាលពីមុនសមត្ថកិច្ចចាប់មកអប់រំម្តងមកហើយតែមិនព្រមរៀងចាលសោះ លើកនេះលួចការបូបគេទៀត។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។