រឿងរ៉ាវភ្ញាក់ផ្អើលរវាង ម៉ូតូឌុប និងនារីវ័យក្មេងម្នាក់ មិនដឹងថាអ្នកណាខុស អ្នកណាត្រូវទេ!!! នារីវ័យក្មេងម្នាក់ ពួកម៉ាក់រត់ចោលអស់ សល់តែម្នាក់ឯង ក៏ហៅម៉ូតូឌុបជិះមកផ្ទះ ស្រាប់តែពូម៉ូតូឌុប….
-

ភ្នំពេញៈ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចរង្វង់មូលនាងមឆ្ឆា ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ មានភ្ញាក់ផ្អើលមួយ ដោយនារីវ័យក្មេង អាយុ១៦ឆ្នាំម្នាក់ មុខរបររត់តុកាហេ្វ នៅក្រុងតាខ្មៅ ស្នាក់នៅខណ្ឌមានជ័យមាន ស្រុកកំណើតនៅខេត្តកណ្តាល។ ត្រូវមិត្តភក្តិនាំទៅញុំាអាហារមួយកន្លែង រួចក៏ទុកចោលម្នាក់ឯងរហូតដល់យប់បានហៅម៉ូតូឌុបជិះត្រឡប់ទៅផ្ទះវិញ ត្រូវអ្នករត់ម៉ូតូឌុបឃើញហើយចង់ប៉ុនប៉ងរំលោភ ផ្អើលដល់សមត្ថកិច្ចមកជួយអន្តរាគមន៍ព្រមទាំងអ្នកយកព័ត៌មានជួយជូនត្រឡប់ទៅផ្ទះវិញ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។

ប្រភពព័ត៌មានពីនារីខាងលើបានឲ្យដឹងថា មុនពេលកើតហេតុរូបគេនិងមិត្តភក្តិប្រុសស្រី២នាក់ទៀត បាននាំគ្នាជិះម៉ូតូមួយគ្រឿង ទៅអង្គុយលេងនៅរង្វង់មូលនាងមច្ឆា នៅគល់ស្ពានជ្រោយចង្វារស្ថិតក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ ដើម្បីទៅអង្គុយញុំាអាហារ រហូតដល់ម៉ោងកើតហេតុខាងលើ មិត្តភក្តិស្រីប្រុស២នាក់នោះ បានជិះម៉ូតូចេញទៅដោយប្រាប់ថា ទៅក្រៅបន្តិចហើយឲ្យរូបនាង នៅអង្គុយចាំដល់យូរពេកអត់ឃើញមកវិញ នាងក៏បានហៅម៉ូតូឌុបដើម្បីជិះត្រឡប់ទៅបន្ទប់ជួលវិញ។
ប្រភពដដែលបន្តទៀតថា ពេលដែលរូបនាងដើរចេញពីកន្លែងអង្គុយចាំអាហារ ទៅជិះម៉ូតូឌុបដែលជាកន្លែងស្ងាត់បានហៅអ្នករត់ម៉ូតូឌុបម្នាក់ ឈប់និយាយតថ្លៃគ្នាបម្រុងនឹងឡើងជិះចេញទៅហើយ ដោយអ្នករត់ម៉ូតូឌុបយកថ្លៃ១៥០០០រៀល ស្រាប់តែអ្នករត់ម៉ូតូឌុបបានលូកចាប់ដៃហាក់ដូចជាមានគំនិតមិនល្អ ដាក់នាងទើបនាងស្រែកថា ចាប់រំលោភធ្វើឲ្យមានការផ្អើលឆោឡោ ដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗនោះអ្នករត់ម៉ូតូឌុបប្រាប់ថា មិនបានចាប់រំលោភទេរួច ហើយក៏ជិះម៉ូតូចេញទៅបាត់។ បន្ទាប់ពីមានការភ្ញាក់ផ្អើល នារីខាងលើមិនហ៊ានជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញទេ ត្រូវបានសមត្ថកិច្ចប្រាប់ឲ្យអ្នកយកព័ត៌មានជូនត្រឡប់ទៅផ្ទះ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យវិញ៕