លោក​ឧកញ៉ាវ័យក្មេង ឌួង ឆាយ បញ្ជាក់យ៉ាងច្បាស់ៗថា ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ មាននៅតាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ និងវង់ភ្លេងបុរាណគឺ វង់ភ្លេងពិណពាទ្យ...(មានវីដេអូ)
-

លោក​ឧកញ៉ាវ័យក្មេង ដែលតែងតែជួយដល់សង្គម និងទុរគតជន ជាច្រើន មិនថាតាមបណ្តាខេត្ត ឬក្រុងភ្នំពេញ​ លោកឧកញ៉ា ឌួង ឆាយ បានធ្វើការឡាយវីដេអូ យ៉ាងមានខ្លឹមសារ ធ្វើឲ្យបងប្អូនខ្មែរជាច្រើនមានការពេញចិត្តជាច្រើន នូវការនិយាយរបស់លោក។ ទាក់ទងនឹងរឿងល្ខោនខោល លោកក៏បានលើកឡើងថា៖

"?? វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន ?? ប្រវត្តិល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងមុនសម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ។ ក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅព្រះរាជវាំងបុរាណខ្មែរ។ ហេតុផលដែលពិតប្រាកដនៅតែ មិនទាន់ដឹងច្បាស់ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនាធ្វើឲ្យ សាសនាព្រាហ្មណ៍ មានជម្លោះជាមួយសាសនាព្រះពុទ្ធ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧(១២៤៣- ១២៩៥)។ ក្នុងនោះមាននារីរបាំជាច្រើនត្រូវបានសម្លាប់ និងធ្វើជាស្រីកំណាន់ ដូច្នេះទើបមាន ការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះផ្អែកទៅលើលិទ្ឋអ្នកកាន់សាសនាព្រះពុទ្ធ។ រឿងមួយទៀត ដែលជាក់លាក់អំពីការសម្ដែងដោយល្ខោនខោលគឺ រឿងរាមកេរ្តិ៍ ដែលជារឿងព្រេងរបស់ខ្មែរ សម័យរាមាយណៈ។ ការសម្ដែង រួមបញ្ចូលនូវការប្រាប់អំពីអ្នកនិទានរឿង ដែលដើរតួ សំខាន់ក្នុងការសម្ដែង និងវង់ភ្លេងបុរាណគឺ វង់ភ្លេងពិណពាទ្យ"។
ទាក់ទងនឹងរឿងល្ខោនខោល បានធ្វើឲ្យប្រជាជនខ្មែរជាច្រើន ជាពិសេសយុវវ័យ មានការប្រតិកម្មយ៉ាងខ្លាំង ចំពោះប្រទេសថៃ។
យ៉ាងណាមិញ​ ឯកឧត្តម ថៃ នរៈ​សត្យា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញមកបញ្ជាក់ជំហរ និងភាពជឿជាក់ថា: «អង្គការ​យូណេស្កូ នឹង​ចុះបញ្ជី​ល្ខោនខោល​ជា​សម្បត្តិ​វប្បធម៌​តាម​សំណើ​របស់​កម្ពុជា កម្ពុជា​គ្មាន​ការព្រួយបារម្ភ​ឡើយ​ដោយសារ​កម្ពុជា​មាន​ឯកសារ​ជា​មូលដ្ឋាន​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា ល្ខោនខោល​ជា​របស់​ខ្មែរ ជាពិសេស​កម្ពុជា​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​អង្គការ​យូណេស្កូ​មុន​ប្រទេស​ថៃ​ លក្ខណៈរាំ និងក្បាច់របស់ល្ខោនខោល​ខ្មែរ មានលក្ខណៈខុសស្រលះពីល្ខោនខុនរបស់ថៃ និងមានចំនុចស្រដៀងគ្នាបន្តិចបន្តួចប៉ុន្នោះ​»។
មានវីដេអូ៖ ប្រភព៖ Duong Chay ឌួង ឆាយ