ឲ្យតែយ៉ាងៗនិង ប្រជាជនខ្មែរស្លាប់អស់ហើយ គ្មានរស់បានដល់ចាស់ទេ!!! គ្មានប្រសិទ្ធភាព បិទហើយបើកវិញ ច្បាប់ដូចភ្លើងចំបើង សិប្បកម្មផលិតស្ករត្នោតផ្ទុកសារធាតុគីមី នៅខណ្ឌច្បារអំពៅ បើដំណើរការឡើងវិញហើយ
ភ្នំពេញៈ មជ្ឈដ្ឋានជាច្រើនរស់នៅខណ្ឌច្បារអំពៅ បង្ហើបប្រាប់ថា សិប្បកម្មផលិតស្ករត្នោតផ្ទុកសារធាតុគីមីមួយកន្លែង ដំណើរការឡើងវិញហើយ បន្ទាប់ពីអាជ្ញាធរចុះបង្ក្រាបកាលពីពេលកន្លងទៅ។ ប្រជាពលរដ្ឋ ហាក់អស់ជំនឿលើអាជ្ញាធរ ដែលមានវិធានការដូចភ្លើងចំបើង ដោយបិទអាជីវកម្មហើយ ក្រោយមកបើកវិញយ៉ាងរំភើយ គ្រាន់តែបានបញ្ជូនសំណុំរឿងជាក្រដាសទៅតុលាការចាត់ការបន្តតាមនីតិវិធី ប៉ុណ្ណោះ ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។