សមត្ថកិច្ចវ៉ៃខ្នោះបុរសម្នាក់ដឹកយកទៅប៉ុស្ដិ៍ភ្លាមៗ បន្ទាប់ពីស្រវឹងស្រាជោគជាំបើករថយន្តទៅបុករថយន្ត២គ្រឿងបន្តកន្ទុយគ្នារងការខូចខាត
ណារ៉ា
-

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលល់ប្រជាពលរដ្ឋមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តម៉ាករ៉េហ្វ័រទៅបុករថយន្ត២គ្រឿងបន្តបន្ទុយគ្នាបណ្ដាលឲ្យរងការខូចខាត និងបង្កហិង្សាត្រូវសមត្ថកិច្ចចាប់វាយខ្នោះដឹកយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ភ្លាមៗ ។

​ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨នឹង៣០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨តាមបណ្ដោយផ្លូវ៥៩៨( ម្ដុំត្រឡោកបែក ) ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងរថយន្តមួយគ្រឿងម៉ាករ៉េហ្វ័រពណ៍ខ្មៅ ស្លាក់លេខ ភ្នំពេញ.2Q- 0349 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែបុកចំគូទរថយន្តមួយគ្រឿង ម៉ាក ម៉ាស្ដាពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ.2AU- 9223 បណ្ដាលឲ្យរថយន្តម៉ាស្ដាជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតម៉ាក ហ្វ័ររេនន័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ.2AC -9762 ខណះដែរកំពុងឈប់រងចាំផ្លាកសញ្ញាភ្លើងស្តុប បណ្ដាលឲ្យរងការខូចខាតរថយន្តទាំង៣គ្រឿង ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅពេលនោះម្ចាស់រថយន្តរងគ្រោះបានចុះពីរថយន្តដើម្បីចរចាវែកញែករកខុសរកត្រូវ ដោយសារតែភាគីបង្ករស្រវឹងស្រាខ្លាំងពេកនិយាយមិនត្រូវរូវគ្នា ទើបភាគីខាងម្ចាស់រថយន្តរងគ្រោះបានទំនាក់ទំនងទៅសម្ថកិច្ចមូលដ្ធានដើម្បីអោយជួយដោះស្រាយ។ ពេលសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុក៏បានសួរនាំបុរសជាម្ចាស់រថយន្តបង្ករ តែបុរសនោះនៅតែមិនព្រមស្ដាប់ថែមទាំងចង់រករឿង និងដើរចេញមិនចង់ដោះស្រាយទៀត ដោយសមត្ថកិច្ចឃាត់ច្រើនដងហើយនៅតែអត់ស្ដាប់ក៏ចាប់បុរសនោះដាក់ខ្នោះដឹកយកទៅប៉ុស្តិ៍បឹងកក់ទី២ដើម្បីដោះស្រាយ។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ជើងគោកបានចុះមកធ្វើការវាស់វែងរថយន្តបង្ក និងរថយន្តរងគ្រោះខាងលើ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕