មុខសញ្ញាចោរប្លន់យ៉ាងសកម្ម ប្លន់ម៉ូតូបានជាង ៣៥០ដង ស្មើនឹងជាង៣៥០គ្រឿង ក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងចាប់ខ្លួនបាន
-

ភ្នំពេញៈ មុខសញ្ញាចោរធ្វើសកម្មលួច ប្លន់ដ៏សកម្មនៅរាជធានីភ្នំពេញ ដោយយោងតាមចំលើយសារភាពរបស់ជនសង្ស័យគឺធ្លាប់ធ្វើ សកម្មភាពលួចប្លន់ម៉ូតូបានជាង ៣៥០ដង ស្មើនឹងជាង៣៥០គ្រឿង ម៉ូតូត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវបង្ក្រាបបាន បន្ទាប់ពីពួកវាធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមការអះអាងរបស់លោកឧត្តមសេនីយ៏ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាបមុខសញ្ញាលួច ប្លន់ បានអោយដឹងថា មុខសញ្ញាលួច ប្លន់ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញនេះ មានឈ្មោះកែវ សារិន ភេទប្រុស អាយុ២៨ឆ្នាំ រួមទាំងបក្ខពួកជិត ១០នាក់ទៀតដែលកំពុងរត់គេចខ្លួន។
ក្នុងនោះ សកម្មភាពរបស់ពួកវាមាន៣រូបភាព គឺបើមើលទៅឃើញឱកាសស្ងាត់ល្អគឺពួកវាលួចកាច់សោកម៉ូតូ ហើយពេលខ្លះប្រើរូបភាពធ្វើជាជិះម៉ូតូពពាក់ពពូនគ្នា បង្កជាជំលោះជាមួយជនរងគ្រោះដែលត្រូវប្លន់ដេញវាយគ្នាដើម្បី បំភ័ន្តភ្នែកអ្នកជិតខាង រួចហើយឆ្លៀតឱកាសជនរងគ្រោះភ័យរត់ចេញពីម៉ូតូ ពួកវាក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្ដង និង រូបភាពទី៣ គឺធ្វើសកម្មភាពភ្ជុងប្លន់តែម្ដងដោយប្រើប្រាស់កាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម ៕