សង្វែគណាស់...បុរសជាអ្នករើសអេតចាយម្នាក់ បានបីសពប្រពន្ធរបស់ខ្លួនដើរជាច្រើនម៉ែត្រទាំងត្រដរខ្យល់ រហូតទន់ជង្គង់ ដើម្បីរក....
-

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទីវេលាម៉ោង១២ និង ៥០ នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ បុរស់វ័យចំណាស់ជាអ្នករើសអេតចាយម្នាក់ បានបីសពប្រពន្ធរបស់ខ្លួនដើរជាច្រើនម៉ែត្រទាំងត្រដរខ្យល់ ដើម្បីរកកន្លែងតម្កល់សពប្រពន្ធដែលស្លាប់ដោយសារជំងឺ នៅចិញ្ចើមផ្លូវជាប់របងវត្តស្ទឹងមានជ័យ បានធ្វើឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវស្ទើរស្រក់ទឹកភ្នែកគ្រប់គ្នា ហេតុការណ៍នេះបានកើតឡើងនៅចំណុចមុខវត្តស្ទឹងមានជ័យ ស្ថិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៏មានពីប្តី(សព)បានប្រាប់ឲ្យដឹងថា មុនពេលប្រពន្ធរបស់គាត់ស្លាប់នោះ គឺមានជំងឺឈឺធ្មេញហើយហើមថ្គាមជាច្រើនថ្ងៃមកហើយ ហើយគាត់តែងតែទិញថ្នាំអោយប្រពន្ធលេបជាប្រចាំ តែមិនធូរស្បើយនោះទេ ដោយសារជីវភាពក្រីក្រគ្មានលុយឯណាយកប្រពន្ធជាទីស្រលាញ់ទៅព្យាបាលនៅមន្ទីរពេទ្យនិងគេ ទើបថ្ងៃនេះប្រពន្ធរបស់គាត់បានឃ្លាតឆ្ងាយចោលគាត់ដោយគ្មានថ្ងៃនិងវិលត្រលប់ក្រោមវិញបាននោះទេ (ស្លាប់) ហើយអ្វីដែលគួរអោយសង្វែកបំផុតទៅទៀតនោះ គឺបុរសវ័យចំណាស់គ្មានលុយនិងធ្វើបុណ្យសពភរិយាជាទីស្រលាញ់របស់គាត់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់និងធ្វើកោសល្យវិច្ឆ័យរួចឲ្យប្តីបីសពប្រពន្ធដើរជាច្រើនម៉ែត្រពីរបងវត្តស្ទឹងមានជ័យដើម្បីរកកន្លែងតម្កាល់សពប្រពន្ធរបស់គាត់ឲ្យបានសមរម្យ៕
ប្រភព៖ ប៉ាវ ពិសិដ្ឋ កូនអ្នកក្រចេះ