គ្រាន់តែបានឃើញវីដេអូ លោកអ៊ុំម្នាក់ សុីឈ្នួលបារលូ ដើម្បីយកលុយទៅចិញ្ចឹមគ្រួសារភ្លាម ប្អូនប្រុស តាំង គឹមឡេង ប្រកាសរកលោកអ៊ុំភ្លែត ព្រមទាំងចង់...
-

វីដេអូមួយកំពុងធ្វើឲ្យមហាជនជាច្រើនធ្វើការចែករំលែកតៗគ្នា ពីជីវិតរបស់លោកអ៊ុំម្នាក់ កំពុងចុះមុជកកាយយកកាកសំនល់ ដែលជាប់ស្ទះនៅក្នុងលូ ដែលមានទឹកស្អុយពេញលូ។ ទាក់ទិននឹងប្រធានបទមួយនេះ បានធ្វើឲ្យមហាជនមានការអាសូរជាខ្លាំង ដើម្បីតែគ្រួសារទោះការងារលំបាកខ្លាំងយ៉ាង ស្អុយយ៉ាងណា ក៏លោកអ៊ុំប្រុសតស៊ូ មិនរុញរា និងមិនព្រមលើកដៃសុំទានគេឡើយ។ នៅក្នុងវីដេអូមួយនេះ ក៏ចង់ភ្ជាប់សារទៅកូនៗទាំងអស់ គួរណាយល់ពីទឹកចិត្តឪពុកម្តាយដែលលោកខំប្រឹងចិញ្ចឹម មិនថាលំបាកលោកស៊ូបាន លំបាកតែកាយ តែកុំឲ្យលំបាកចិត្ត ព្រោះតែគាត់ចង់ឃើញកូនដើរលើផ្លូវល្អ​ ប្រឹងរៀន កុំប្រើថ្នាំញៀន ព្រោះថាអាចបាត់បង់អនាគត។

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសតាំង គឹមឡេង គ្រាន់តែបានឃើញវីដេអូមួយនេះភ្លាម ស្ទើរតែទប់ចិត្តមិនបាន ព្រោះថាទឹកចិត្តឪពុកពិតជាធំធេងខ្លាំងណាស់។ ជាក់ស្តែងលោកក៏បានរៀបរាប់ថា "ខ្ញុំបាទសុំប្រកាសរក​ លោកពូក្នុងរូបនេះដោយខ្ញុំចង់ជួយនៅថវិការ100$​ អង្ករ1ប៉ាវ​ និងធ្វើការសំភាសន៍ពីលោកពូពីជីវិត ទាក់ទងមកលេខខ្ញុំ​ 070660088"។
មានវីដេអូ៖ ប្រភព៖ តាំង គីមឡេង