ដល់ថ្នាក់និយាយគ្នាលែងស្ដាប់បានហើយ មានអីទៀត!!! បុរសម្នាក់ ស្រវឹងស្រាជោកបើករថយន្តបុកគេហើយ ថែមទៀតទាំងរករឿងគេទៀត ដល់ថ្នាក់សមត្ថកិច្ចទ្រាំតែលែងបាន....
ភ្នំពេញៈ កាលពីវេលាម៉ោង៨ៈ៣០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ចំណុចស្តុបត្រឡោកបែក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មានករណីគ្រោះថ្នាក់ចរាចរណ៏បុកតកន្ទុយគ្នា ដោយបុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តមួយគ្រឿងជ្រុលទៅបុករថយន្ត២គ្រឿងទៀត បន្តកន្ទុយ ពីក្រោយរងការខូចខាតយ៉ាងដំណំ ហើយមិនទទួលកំហុសទេបែរជាចង់មករករឿងម្ចាស់រថយន្តរងគ្រោះ និងសមត្ថកិច្ចទៅវិញ ត្រូវបានសមត្ថកិច្ចសម្រេចចិត្តចាប់វាយខ្នោះទើបស្ងប់ចិត្ត។















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។