ឪពុកតិរច្ឆាន វាយកូនស្រីបង្កើត អាយុ៣ឆ្នាំ រហូតកកឈាមក្នុងភ្នែក និងជាំក្រោមភ្នែក​ ដោយសារតែ...
-

ក្មេងស្រីម្នាក់ ត្រូវឪពុកបង្កើតវាយ រហូតឈាមកកក្នុងកែវភ្នែក និងជាំក្រោមភ្នែក ត្រូវបានក្រុមការងារវិទ្យABC សហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅអន្តរាគមន៍ជួយរំដោះក្មេងស្រីពីក្នុងបន្ទប់ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

ឪពុកចិត្តព្រៃឈ្មោះ អ៊ុក ផាន់ណា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលកើតហេតុ និងមានស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺ ។ ក្មេងស្រីរងគ្រោះ មានឈ្មោះ ចាន់ ណា អាយុជាង៣ឆ្នាំ ត្រូវឪពុកបង្កើត ប្រើហិង្សារហូតមានឈាមកកខ្មៅក្នុងកែវភ្នែក និងជាំក្រោមភ្នែក ត្រូវបានអ្នកជិតខាង បានរាយការណ៍ទៅវិទ្យុABC ដើម្បីជួយដល់ក្មេងស្រី។
ក្មេងស្រីរងគ្រោះបានប្រាប់ថា ប្អូនស្រីមានបងប្រុសម្នាក់ អាយុ៨ឆ្នាំ ស្នាក់នៅបន្ទប់ជាមួយគ្នានៅកន្លែងកើតហេតុខាងលើ ហើយក្មេងប្រុសដែលត្រូវជាបងប្រុសរបស់ជនរងគ្រោះ ក៏ត្រូវបានឲ្យពុកវាយធ្វើបាបដែរ។ លុះនៅយប់កើតហេតុ ប្អូនស្រីរងគ្រោះស្រាប់តែមានអាការៈក្អកខ្លាំង បម្រុងនឹងក្អួតចង្អោរ ទើបធ្វើឲ្យពុកដេកមិនលក់ ក៏ភ្ញាក់មកវាយយកៗតែម្តង ដោយខ្លាចពុកវាយបន្តទៀត ប្អូនស្រីរបស់ខ្លួនសម្ងំយំរហូតគេងលក់បាត់ទៅ។
ក្រោយពីទទួលបានដឹងពីបងប្អូនប្រជាពលរដ្ឋ ពីអំពើហឹង្សាដ៏ឃោរឃៅបែបនេះ វិទ្យុABC បានសហការជាមួយសមត្ថកិច្ចចុះចាប់ឪពុកចិត្តព្រៃរូបនោះ ឃាត់ខ្លួននាំយកទៅសាកសួរនៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានី ៕
ប្រភព៖ វិទ្យុABC