ពួកចោរប្លន់ពេលរាត្រីចេញធ្វើសកម្មភាពដកដាវគំរាមកាប់បុរសម្នាក់សង្កាត់ព្រែកកពឹស រួចយកម៉ូតូ ZOOMER-X របស់ជនរងគ្រោះជិះគេចខ្លួនដោយសុវត្តិភាព
-

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងចេញពីលេងភ្លេងនៅកោះពេជ្រហើយត្រឡប់មកផ្ទះវិញ ស្រាប់មកដល់ពាក់កណ្ដាលផ្លូវ ក៏ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមានគ្នា៦ប្រដាប់ដោយដាវសាំមរ៉ៃ បានធ្វើសកម្មភាពធាក់ម៉ូតូអោយដួលរួចដកដាវគំរាមកាប់ប្លន់យកម៉ូតូZOOMER.X បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោលមិនខំខានដល់សមត្ថកិច្ច។

ហេតុកាណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រងចំនុចជិះស្ពានបាក់ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះយ៉ាង ឧត្ដម ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរចាក់បទភ្លេងខារ៉ាអូខេជិតកោះពេជ្រមានស្រុកកំណើតនៅភូមិចារ ឃុំកន្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ទើបតែចេញពីធ្វើការពីពីចាក់ភ្លេងខារ៉ាអូខេនៅជិតកោះពេជ្រដោយជិះម៉ូតូ ZOOMER-X ពណ៌ស លាយខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ.1FS-7178 ដោយជិះតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច ក្នុងគោលបំណងត្រលប់ទៅវិញដងសព្វដង ស្រាប់តែមកដល់ចំនុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យ១ក្រុមជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកមានគ្នា៦នាក់ បានមកពីក្រោយជិះគៀបសងខាងហើយធ្វើសម្មភាពធាក់ឲ្យដួល រួចដកដាវបំរុងកាប់ធ្វើអោយរូបគាត់ភ័យរត់ចោលម៉ូតូក៍ស្រែកថាចោរៗយករួចខ្លួនសិនដោយឃើញឱកាសល្អជនសង្ស័យទាំងនោះបានលើកម៉ូតូរបស់ខ្លួនជិះគេចខ្លួនដោយសុវត្តិភាពមិនខំខានដល់សមត្ថកិច្ចកំពុងសង្ងំដេកលង់លក់ឡើយ ។
ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកកំពឹសដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
សូមបញ្ជាក់ផងដែរថា ក្រោយពីដាក់ពាក្យបណ្ដឹងរួច ជនរងគ្រោះក៏បានរៀបចំឡើងជិះម៉ូតូត្រលប់ទៅផ្ទះវិញ ហើយត្រូវបានអ្នកយកព័ត៍មានធ្វើការសាកសួរនិងថតរូបភាពស្រាប់លេចមុខ មេប៉ុស្តិ៍ម្នាក់ស្លៀកពាក់ស៊ីវិលទើបតែចេញពីដេកក្នុងប៉ុស្តិ៍ដើរមកត្រេងត្រាំងមិនបានសួរនាំនោះទេ បែជាមកស្រែកជេទៅលើអ្នកសាព័ត៍មានយ៉ាងខ្លាំងៗយ៉ាងចាស់ដៃធ្វើក្រុមអ្នកព័ត៍មានមិនតប(ត)ដែររួចក៍នាំគ្នាជិះម៉ូតូចេញពីប៉ុស្តិ៍ព្រែកកំពឹសរៀងខ្លួន៕
ដោយៈ​ ភារ៉ា