ទឹកចិត្តល្អណាស់!!! លោកឧកញ្ញា ឡេង ណាវ៉ាត់ត្រា ចំណាយថវិកាជាង១០ម៉ឺនដុល្លារ ធ្វើផ្លូវបេតុងមួយខ្សែ ជាកាដូជូនដល់ប្រជាពលរដ្ឋ ធ្វើដំណើរដោយងាយស្រួល ក្នុងសង្កាត់ចោមចៅទី១...
ភ្នំពេញៈ ម្ចាស់មុខជំនួញ អចលនទ្រព្យនិងជាអតីតពលករនៅប្រទេសកូរ៉េ លោក ឡេង ណាវ៉ាត់ត្រា ក្រោយពីបង្ហាញសកម្មភាពមនុស្សធម៌បន្តបន្ទាប់ជួយដល់សង្គម ពេលនេះ លោកបានសម្រេចចំណាយថវិកាជាង១០ម៉ឺនដុល្លារ ធ្វើផ្លូវបេតុងមួយខ្សែដែលោកបានកសាង កម្រាស់១តឹកកន្លះ ប្រវែងជាង៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ឆ្អឹងដែក ស្ថិតនៅ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទីមួយ ខណ្ឌពោធិ៍សែនជ័យ ដែលជាកាដូជូនដល់ប្រជាពលរដ្ឋ ធ្វើដំណើរដោយងាយស្រួល។ ការកសាងផ្លូវនេះនឹងក្លាយជាសមិទ្ធផលជួយដល់សង្គមថ្មីមួយបន្តែមទៀត បន្ទាប់ពីលោកធ្លាប់បានចូលរួមដល់សង្គម ជាហូរហែរគឺមុននិងក្រោយ ដែលលោកទទួលបានងារជាឧកញ៉ា និងក្លាយជាអ្នកជំនួញអចនទ្រព្យលេចធ្លោរនោះ។














ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។