សម្តេចតេជោ ហ៊ុន សែន ផ្តល់មហាកិត្តិយសធំធេងដល់វីរជនឆ្នើមនៃកម្ពុជាគឺ សាលីត​ អ៊ូមេីត​ និង​ ខាន់​ ចេសា​ បានដណ្តេីមកិត្តិយសសម្រាប់ប្រទេសជាតិទាំងមូល និងល្បីលើឆាកអន្តរជាតិ
-

ភ្នំពេញ៖ ពិតជាអរគុណ​ សាលីត​ អ៊ូមេីត​ និង​ ខាន់​ ចេសា​ បានដណ្តេីមកិត្តិយសសម្រាប់ជាតិកម្ពុជា។ ការសម្រេចបានសមិទ្ធផលនេះ ជាមោទនភាពដ៏ឧត្តុង្គឧត្តម្ភសម្រាប់ជាតិ។

តែរឿងមួយដែលយេីងមិនអាចមេីលរំលងកីឡាករ​ និងកីឡាការិនី ដែលនាំកិត្តិយសសម្រាប់យេីងនេះ​ សុទ្ធតែជាអ្នកបានហ្វឹកហាត់ក្រៅប្រទេសទាំងអស់​ សម្រាប់កីឡាករ​ កីឡាការិនី ហ្វឹកហាត់ក្នុងប្រទេស​ យេីងមិនទាន់ដណ្តេីមបានជោគជ័យនៅឡេីយ។ ពង្រឹងការហ្វឹកហាត់​ បង្កេីនបច្ចេកទេសបង្ហាត់នៅក្នុងស្រុក​ជារឿងដែលត្រូវតែទាមទារជាចាំបាច់។
សង្ឃឹមកីឡាករ​ កីឡាការិនី ខ្មែរដទៃទៀតប្រឹងប្រែងហ្វឹកហាត់ ពង្រឹងសមត្ថភាពដណ្តេីមជោគជ័យលេីឆាកអន្តរជាតិ។ ត្រូវលះបង់ឥរិយាបថបានល្បីបន្តិចតាំងព្រងេីយកន្តេីយការហ្វឹកហាត់​ រវល់ថតពាណិជ្ជកម្ម​ រវល់ថែសម្រស់ និងរវល់ឡាយហ្វេសប៊ុក​ ដេីម្បីជួបហ្វេនជាដេីម ៕