ភ្នំពេញៈ ស្ត្រីម្នាក់បានទៅផ្សំថ្នាំពេទ្យឱ្យប្តីលេប ដែលជាប្រភេទថ្នាំផ្សះ "cephalexin 500mg" ស្រាប់តែលេបថ្នាំរួចមិនបានប៉ុន្មានផង បុរសជាប្តីក៏ចាប់ផ្តើម កើតមានអាការៈប្រតិកម្មថ្នាំ និងត្រូវបានអ្នកជិតខាង រួមនឹងក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះជីវិតទាន់ពេល ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធមានការភ័យតក់ស្លុតយ៉ាងខ្លាំង និងអះអាងថា បើយឺតតែបន្តិច នឹងបាត់បង់ស្វាមីជាទីស្រលាញ់មិនខាន។









