កុំភ្លេចចូលរួមទស្សនាល្ខោនខោល ដើម្បីលើកស្ទួយ សិល្បះបុរាណខ្មែរទាំងអស់គ្នា នៅថ្ងៃទី៧-៨ នេះ...
-

សិល្បះល្ខោនខោល ដែលពុកម៉ែ បងប្អូន កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន បានចូលរួមទស្សនា​​ និងគាំទ្រល្ខោនខោល នៅសមាគមន៍សិល្បះសុវណ្ណភូមិ "Sovannaphum Arts Association" វេលាម៉ោង៦និង៣០នាទី ដល់៨យប់ កាលសម្តែងធ្វើឡើងនៅថ្ងៃទី០៧-០៨ ខែកញ្ញា សប្តាហ៍នេះ។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះថា "មានអ្វីថ្មីទៀតការសំដែងសប្តាហ៏នេះ ល្ខោលខោល ល្ខោនស្រមោលស្បែក ថ្ងៃទី ០៧_០៨ ខែកញ្ញា ២០១៨ ។​ សំដែងរៀងរាល់ថ្ងៃសុក្រនិងសៅរ៍ ម៉ោង៧យប់រយះពេលមួយម៉ោង"

គួរបញ្ជាក់ផងដែរថា ការសម្តែងនេះធ្វើឡើងនៅ សមាគមន៍សិល្បៈសុវណ្ណភូមិ ដែលមានអាស័យដ្ឋានផ្ទះលេខ ១៦៦ ផ្លូវលេខ ៩៩ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តំលៃសំបុត្រក្នុងការចូលរួមមានៈ សម្រាប់ជនបរទេសមានតំលៃ ៤ម៉ឺនរៀល, ខ្មែរតំលៃ ២ម៉ឺនរៀល, តំលៃមួយម៉ឺនរៀលសម្រាប់សិស្សនិស្សិត លេខទូរស័ព្ទសំរាប់ទំនាក់ទំនង៖ ០១២ ៨៣៧ ០៥៦, ០៨៧ ២២១ ១៦៨។ សូមបញ្ជាក់សម្រាប់សិស្សកំភ្លេចយកកាតមកជាមួយផង៕
ប្រភព៖​ Sovannaphum Arts Association