លោក អូស្មាន ហាស្សាន់ កោតសរសើរ និងគាំទ្រជានិច្ច ចំពោះម្ចាស់មេដាយមាស និងសំរិទ្ធ កីឡាករ ម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ជាអតីតម្ចាស់ពានមេដាយមាស ៣ឆ្នាំជាប់គ្នា ក្នុងព្រឹត្តិការណ៍ជើងឯកកីឡាម៉ូតូទឹក លំដាប់ពិភពលោក
ភ្នំពេញៈ វីរកីឡាករជម្រើសជាតិកម្ពុជា ដែលជាម្ចាស់ជើងឯកផ្នែកម៉ូតូទឹក របស់សហព័ន្ធកិឡាម៉ូតូទឹកកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ីហ្គេម លើកទី១៨ មុននឹងបានចូលខ្លួនបំបែកឯតទគ្គកម្មជាប្រវត្តិសាស្រ្តជូនមាតុភូមិកម្ពុជា ជាមួយនឹងមេដាយមាស និងសំរឹទ្ធ នាឆ្នាំ២០១៨ នេះ កីឡាករ លោក សាលី អ៊ូមើត គឺជាម្ចាស់ពានមេដាយមាស ដល់ទៅ ៣ឆ្នាំ ជាប់គ្នារបស់ក្លឹប Flamingo Jet Ski ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកជើងឯកលំដាប់ពិភពលោក នៅឆ្នាំ ២០១១, ២០១២ និង ២០១៣ ដែលមហាព្រឹត្តិការណ៍នេះធ្វើឡើងនៅសហរដ្ឋអាមេរិក ដែលមានកីឡាករ ជម្រើសជាតិនៃបណ្តាប្រទេសជាង ៦០នៅលើសកលលោកចូលរួម។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។