អាណិតណាស់...ក្មេងប្រុសស្រីចំនួន៣នាក់ ម្តាយស្លាប់ចោល ឪពុកបោះបង់ចោល ត្រូវរស់នៅជាមួយជីដូន យ៉ាងកំសត់ ព្រោះតែ...(មានវីដេអូ)
-

កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ មានក្មេងប្រុសស្រីចំនួនបីនាក់ ជាបងប្អូនបង្កើត ស្រែកយំបណ្តើរ រៀបរាប់ពីជីវិតដ៏សែនកំសត់បណ្តើរ បន្ទាប់ពីម្តាយស្លាប់ចោល ហើយឪពុកក៏រត់ចោលបាត់ ទុកឲ្យជីវិតក្មេងបីនាក់នេះ ត្រូវរស់នៅជាមួយនឹងជីដូនចាស់ ដោយមិនអាចធ្វើអ្វីបាន ប្អូនទាំងបីមានតែអង្វរដ៏សប្បុរសជនមេត្តាជួយដល់ប្អូនតែប៉ុនណោះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nourn Sobourn បានបង្ហោះវីដេអូថា "?អាណិត​ណាស់​ ម្តាយ​ស្លាប់​ចោល​ បន្សល់​កូនប្រុសស្រី៣នាក់ ឪពុកបោះបង់កូនចោលអោយរស់នៅជាមួយជីដូនចាស់ជរា ខ្ញុំ​មិនមានអ្វីជួយពួកគាត់ទេ​ មានតែ​ចែករំលែក​ក្រែងមានបងប្អូន នៅក្នុងនិងក្រៅប្រទេសជួយដល់ពួកគាត់​ បានទិ​ញ​សំភារៈ​សិក្សា​ និង​របស់របរ​ហូបចុក។ ប្អូន​រស់​នៅ​ ភូមិ​ចុងព្រែក​ ឃុំ​ព្រែកកុយ​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​។ ទំនាក់ទំនង​ខ្ញុំ​ 0965056900 ដោយ៖ Phorn Chetra #0969988938
មានវីដេអូ៖ ប្រភព៖